(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។

១៖ ទីក្រុងធំមួយទៀតរបស់អូស្រ្តាលី ត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ ដោយសារតែវីរុសបម្លែងថ្មី Delta។

២៖ វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «៨,៦២៤ករណី» និងស្លាប់១៤៥នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ។

៣៖ ក្រុមឈុតខ្មៅនៅម៉ាឡេស៊ី «តវ៉ាប្រឆាំងការ lockdown» និងដាក់សម្ពាធឲ្យនាយករដ្ឋមន្ត្រី ចុះចេញពីតំណែង។

៤៖ អភិបាលរដ្ឋ Florida រារាំងមិនឲ្យមានកាតព្វកិច្ចពាក់ម៉ាស នៅតាមសាលារៀន ក្រោមហេតុផលថា ឪពុកម្តាយសិស្សគួរតែមានសិទ្ធិជ្រើសរើស។

៥៖ តំបន់ពីរទៀតនៃប្រទេសចិន ផ្ទុះករណីឆ្លងកូវីដ-១៩, ករណីឆ្លងថ្មីៗ ៥៥នាក់ទៀត ត្រូវបានរាយការណ៍នៅថ្ងៃសៅរ៍នេះ។

៦៖ ជើងហោះហើរជម្លៀសមនុស្សដំបូង ដឹកជនជាតិអាហ្វាហ្គានីស្ថានរាប់រយនាក់ ទៅកសាងជីវិតថ្មីលើទឹកដីអាមេរិក។

៧៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «១៨,៩១២នាក់» និងអ្នកជំងឺ ១៧៨នាក់ស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ដែលជាកំណត់ត្រាថ្មី។