(គូឡាឡាំពួរ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរម៉ាឡេស៊ីបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ ១៧,១៧០នាក់ ដែលជាតួលេខខ្ពស់បំផុតមួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មានស៊ីនហួរ។
នៅថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ីក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន១៧៤នាក់ទៀតផងដែរ។
សរុបមកវិញ គិតត្រឹមពេលនេះម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 សរុបជាង ១,០៧៨,៦៨៦ករណី ក្នុងនោះស្លាប់ជាង ៨,៧២៥នាក់ និងជាសះស្បើយវិញជាង ៨៩០,៧៤២នាក់៕