(អាមេរិក)៖ រដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ត្រូវស្ថិតក្រោមការឃ្លាំមើលការគំរាមកំហែងពីរលកស៊ូណាមិ ដែលទំនងជាអាចកើតឡើង បន្ទាប់ពីគ្រោះរញ្ជួយដីខ្លាំងមួយកម្រិត៨.២រ៉ិចទ័រ បានវាយប្រហារនៅក្បែរភាគខាងត្បូងរដ្ឋ Alaska។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា ចំណុចរំញ័រនៃរញ្ជួយផែនដីខាងលើ ស្ថិតនៅក្រោមបាតសមុទ្រ ក្បែរឧបទ្វីប Alaska នៃរដ្ឋ Alaska។ មជ្ឈមណ្ឌលព្រមានពីរលកស៊ូណាមិប្រចាំតំបន់ប៉ាស៉ីហ្វិក PTWC ឲ្យដឹងថា ខ្លួនកំពុងតែកំណត់ថាតើ មានការគំរាមកំហែងពីរលកយក្ស ចំពោះកោះហាវ៉ៃ ដែរឬយ៉ាងណា។