(ប៉េកាំង)៖ ពីរបីថ្ងៃកន្លងទៅនេះ របាយការស្ទង់ប្រជាមតិចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណែតដែលប្រព័ន្ធសារព័ត៌មាន ប្រកបដោយឥទ្ធានុភាពរបស់ប្រទេសចិន បានចេញផ្សាយនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ។ របាយការណ៍ដែលចេញផ្សាយដោយធនាគារគំនិត CGTN ដែលស្ថិតនៅក្រោមឱវាទរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញឱ្យឃើញថាក្នុងចំណោមអ្នកប្រើបណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោកដែល បានចូលរួមផ្តល់ប្រជាមតិ មានមនុស្សចំនួន៨០ភាគរយយល់ឃើញថា បញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ បានក្លាយទៅជាបញ្ហានយោបាយរួចហើយ ព្រមទាំងសម្គាល់ឃើញថា ការងារតាមដានរកប្រភពដើមនៃវីរុស គួរតែធ្វើឡើងដោយគ្រប់ជ្រុងជ្រោយនៅតំបន់ជាច្រើននៅលើពិភពលោក។
សំឡេងរបស់ប្រជាជនហាក់ដូចជាកញ្ចក់មួយ។ លទ្ធផលនៃការស្ទង់ប្រជាមតិលើកនេះបានបង្ហាញយ៉ាងពេលលេញថា ប្រទេសលោកខាងលិចមួយចំនួនតូចដែល ដឹកនាំដោយអាមេរិកធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុសក្លាយទៅជាបញ្ហានយោបាយ ទង្វើអាក្រក់បែបនេះមិនអាចទទួលបានការគាំទ្រជាដាច់ខាត ព្រមទាំងផ្ទុយ នឹងចរន្តយុគសម័យស្តីពីការគោរពវិទ្យាសាស្ត្រនិងសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដូច្នេះទង្វើអាក្រក់បែបនេះបានរងការប្រឆាំងនិងការធ្វើពហិការ ជាទូទៅពីសំណាក់ អ្នកប្រើបណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោក។
នៅចុងខែមីនា បន្ទាប់ពីបញ្ចប់ការងារសិក្សាស្រាវជ្រានៅប្រទេសចិនអំពីការតាមដានរកប្រភពដើមនៃវីរុសជាសកល ក្រុមស៊ើបអង្កេតចម្រុះរបស់ អង្គការសុខភាពពិភពលោកនិងប្រទេសចិនបានចេញផ្សាយរបាយការណ៍ជាផ្លូវការ ដោយបានលើកឡើងថា វីរុសកូវីដ១៩ «គ្មានលទ្ធភាពណាស់» ត្រូវធ្លាយចេញពី បន្ទប់ពិសោធន៍របស់ប្រទេសចិន ព្រមទាំងបានលើកឡើងនូវសំណើមួយចំនួន ដូចជាបន្តស្វែងរកករណីឆ្លងជំងឺមុនគេបង្អស់ក្នុងក្របខណ្ឌ កាន់តែធំនៅលើពិភពលោកជាដើម។
ការសន្និដ្ឋាននិងសំណើរបស់របាយការណ៍នេះបានចង្អុលបង្ហាញទិសដៅរបស់ការងារតាមដានរកប្រភពដើមនៃវីរុសជាសកលនៅដំណាក់កាលក្រោយ ដូច្នេះ គួរតែទទួលបានការគោរពនិងគាំទ្រ។ ប៉ុន្តែ ប្រទេសមួយចំនួនតូចដូចជាអាមេរិកជាដើមមិនអើពើនឹងរបាយការណ៍បែបវិទ្យាសាស្ត្រច្បាប់នេះទាំងស្រុងបែរជាខំប្រឹង រកគ្រប់មធ្យោបាយ ដើម្បីធ្វើឱ្យការងារតាមដានរកប្រភពដើមនៃវីរុសក្លាយជាបញ្ហានយោបាយ។
ចាប់ពីការដាក់សម្ពាធទៅលើអ្នកវិទ្យាសាស្ត្រជាច្រើនរូបដែលប្រកាន់ ខ្ជាប់ស្មារតីវិទ្យាសាស្ត្រ ដល់ការចេញបទបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ទទួលបានការសន្និដ្ឋានស្តីពីការងារតាមដានរកប្រភពដើមនៃវីរុសក្នុងរយៈពេល៩០ថ្ងៃ រហូតដល់ការដាក់សម្ពាធទៅលើអង្គការសុខភាពពិភពលោក និងបង្ខំឱ្យអង្គការនេះដាក់ចេញផែនការតាមដានរកប្រភពដើមនៃវីរុសដំណាក់កាលក្រោយដែលល្មើស នឹងស្មារតីវិទ្យាសាស្ត្រនិងគោលការណ៍សហប្រតិបតិ្តការ។
ដើម្បីបង្វែរទំនួលខុសត្រូវដែលអសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងមួលបង្កាច់ប្រទេសចិន អាមេរិកបានប្រើប្រាស់កលល្បិចគ្រប់បែបយ៉ាង។ កលល្បិច នយោបាយដ៏អាក្រក់ទាំងនេះ បានរំខានយ៉ាងធ្ងន់ធ្ងរដល់របៀបរៀបរយនៃការងារតាមដានរកប្រភពដើមនៃវីរុសជាសកល វាបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់កិច្ចសហប្រតិបតិ្តការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល ដូច្នេះធ្វើឱ្យពិភពលោកទាំងមូលមានការខឹងសម្បាយ៉ាងខ្លាំង។ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចំនួនជិត៦០ បានផ្ញើសារលិខិតជូនចំពោះអគ្គនាយកអង្គការសុខភាពពិភពលោក ឬមួយក៏បញ្ចេញមតិដោយឯកឯង ក្នុងន័យគូសបញ្ជាក់ថា ការងារតាមដានរកប្រភពដើមនៃវីរុស មិនត្រូវក្លាយជាបញ្ហានយោបាយជាដាចខាត់។
លទ្ធផលនៃការស្ទង់ប្រជាមតិចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោករបស់ធនាគារគំនិត CGTN ក៏បានបង្ហាញឱ្យបានកាន់តែច្បាស់នូវគំនិត ឯកភាពរួមជាសកលនេះផងដែរ។ ក្តីបំណងរបស់ប្រជាជនមិនអាចរំលោភបាននោះទេ អ្នកនយោបាយអាមេរិកនិងលោកខាងលិចមួយចំនួនគួរតែមើលឱ្យបាន ល្អនូវរបាយការណ៍ស្ទង់ប្រជាមតិរបស់ធនាគារគំនិត CGTNនេះ ស្តាប់ដ៏យកចិត្តទុកដាក់នូវសំឡេង មតិរិះគន់និងសំណើប្រកបដោយវិចារណញ្ញាណ របស់អ្នកប្រើបណ្តាញអ៊ីនធឺណែតជាសកល បញ្ឍប់ភ្លាមនូវការលេងកលល្បិចនយោបាយក្នុងបញ្ហាតាមដានរកប្រពដើមនៃវីរុស និងច្រានចោលទំនួលខុសត្រូវឱ្យអ្នកដទៃ។
បើសិនជាពួកគេមិនបញ្ឍប់ប្រព្រឹត្តិទង្វើដ៏អាក្រក់ទាំងនេះ ហើយចចេសឈរនៅប៉ែកម្ខាងដែលប្រឈមមុខនឹងវិទ្យាសាស្ត្រ និងប្រឈមមុខនឹងក្តីបំណងរបស់ប្រជាជន នោះពិតជានឹងទទួលបរាជ័យជាមិនខាន៕