(ចឹងចូវ)៖ អាជ្ញាធរខេត្តហឺណាន (Henan) ដែលស្ថិតនៅភាកណ្តាលនៃប្រទេសចិន បានឱ្យដឹងនៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះថា ចំនួនមនុស្សស្លាប់បានបន្តកើនឡើងដល់ ៧៣នាក់ហើយ ក្រោយគ្រោះទឹកជំនន់ដ៏អាក្រក់ បានវាយប្រហារខេត្តភាគកណ្ដាលមួយនេះ កាលពីប៉ុន្មានថ្ងៃមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន ស៉ីនហួរ។
គិតត្រឹមរសៀលថ្ងៃពុធនេះ ប្រជាជនចិនជាង ១៣.៦លាននាក់ នៅក្នុងតំបន់ចំនួន១៥០ បានរងផលប៉ះពាល់ដោយសារគ្រោះជំនន់ ដែលបង្ករឡើងដោយភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃទី១៦ ខែកក្កដា។ ផ្ទៃដីដំណាំជាង ១០.២លានហិកតា បានរងការខូចខាត ហើយផ្ទះប្រមាណ ៧៨៤,២០០ខ្នង ក៏ត្រូវបានរងការបំផ្លិញបំផ្លាញផងដែរ នៅទូទាំងខេត្តហឺណាន ដែលនាំឱ្យប្រជាជនសរុបចំនួន ១.៤៧លាននាក់ ត្រូវបានជម្លៀសខ្លួនចេញ។
គួរបញ្ជាក់ថា ខណៈនេះ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងកសាងឡើងវិញ កំពុងដំណើរការយ៉ាងសស្រាក់សស្រាំ នៅទូទាំងខេត្ត Henan។ ចំណែកនៅភាគខាងកើតប្រទេសចិន ក៏បានរងការវាយប្រហារពីព្យុះទីហ្វុង អ៉ីនហ្វា ផងដែរ ប៉ុន្តែហាក់មិនសូវទទួលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ និងមានមនុស្សបាត់បង់ជីវិតនោះឡើយ៕