(ប៉េកាំង)៖ ធនាគារគំនិត CGTN បានប្រកាសពីរបាយការណ៍ការស្ទង់ប្រជាមតិពីអ្នកប្រើអ៊ីនធើណេតនៅយប់ថ្ងៃទី២៦ ខែកក្កដា តាមម៉ោងនៅប៉េកាំង ដែលបានបង្ហាញឱ្យឃើញថាក្នុងចំណោមអ្នកប្រើអ៊ីនធើណេតនៅទូទាំងពិភពលោកដែលបានចូលរួមបោះឆ្នោតមាន ៨០% បានយល់ឃើញថាបញ្ហាស្វែង រកប្រភពដើមនៃវីរុសកូវីដ ១៩ បានត្រូវធ្វើនយោបាយធូបនីយកម្ម។
ការស្ទង់ប្រជាមតិនេះបានចាប់ផ្តើមពីព្រលឹមថ្ងៃទី២៤ ខែកក្កដា តាមដោយភាសាផ្លូវការនៃអង្គការសហប្រជាជាតិ ពោលគឺ ភាសាចិន អង់គ្លេស រុស្ស៊ី បារាំង អេស្ប៉ាញ និងអារ៉ាប់។ គិតត្រឹមវេលាម៉ោង ២២ ថ្ងៃទី២៥ ខែកក្កដា ក្នុងចំណោមអ្នកប្រើអ៊ីនធើណេតដែលចូលរួមបោះឆ្នោតតាម Twitter អ្នកប្រើអ៊ីនធើណិតដែលប្រើភាសាអេស្ប៉ាញមានចំនួនដល់ទៅ ៩០% បានសម្គាល់ឃើញថា «បញ្ហាស្វែងរកប្រភពដើមនៃវីរុសកូវីដ ១៩ បានត្រូវធ្វើនយោបាយធូបនីយកម្ម»។
ក្នុងចំណោមអ្នកប្រើអ៊ីនធើណេតដែលប្រើភាសាបារាំង រុស្ស៊ី អង់គ្លេស មានចំនួន ៨៨%, ៨៣%, ៧០% ដោយឡែកពីគ្នាបានបង្ហាញថា «បញ្ហាស្វែងរកប្រភពដើមនៃវីរុសកូវីដ ១៩ បានត្រូវធ្វើនយោបាយធូបនីយកម្ម» ឯអ្នកប្រើភាសាអារ៉ាប់ដែលឯកភាពនឹងទស្សនៈនេះមានចំនួន ៦៨ %៕