(ហ្សាកាតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២៨,២២៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។
នៅថ្ងៃជាមួយគ្នានេះឥណ្ឌូនេស៊ីក៏បានរកឃើញស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១,៤៨៧នាក់ និងចំនួនអ្នកជាសះស្បើយចំនួន ៤០។៣៧៤នាក់ផងដែរ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាមួយករណីឆ្លងសរុប ៣,១៩៤,៧៣៣ករណី ក្នុងនោះស្លាប់ ៨៤,៧៦៦នាក់ និងជាសះស្បើយ ២,៥៤៩,៦៩២នាក់៕