Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍កូវីដ-១៩ ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនជិត ១៩៥លានករណី, ស្លាប់ជាង ៤.១៧លាននាក់, ជាសះស្បើយ ១៧៦.៨លាននាក់, ១៦០ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០,០០០ករណីឡើងទៅ»

26-07-2021 18:32

(បរទេស)៖ គិតត្រឹមម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃចន្ទ ទី២៦ ខែកក្កដាឆ្នាំ២០២១នេះ ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២២២ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។

បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៩៤,៩៦៧,៧០៧នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៤,១៧៨,៣០៥នាក់បានស្លាប់បាត់បង់ជីវិត និង១៧៦,៨៨៨,៧០៧នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០,០០០ករណី គឺមាន១៦០ប្រទេស និងដែនដី ខណៈប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី១១២។

ដើម្បីតាមដានតារាងពិភពលោករបស់ worldometer សូមចុចលីងខាងក្រោមនេះ៖ https://www.worldometers.info/coronavirus/