(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤៥,៤១៦នាក់ និងស្លាប់ថ្មី ១,៤១៥នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ីកើនដល់ ៣,១២៧,៨២៦នាក់ ក្នុងនោះស្លាប់ ៨២,០១៣នាក់។ នៅថ្ងៃសៅរ៍នេះ អ្នកជំងឺ ៣៩,៧៦៧នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ដែលនេះធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ២,៤៧១,៦៧៨នាក់។
គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងពិចារណាបន្ធូរបន្ថយវិធានការរឹតត្បិតខ្លះ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ បើសិនជាចំនួនអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ
មានការថយចុះគួរឱ្យកត់សម្គាល់៕