(ឡាសា)៖ ថ្ងៃទី២៥ ខែមិថុនា ផ្លូវដែកដើរដោយអគ្គិសនីដំបូងគេរបស់ខេត្ត Xizang បានបើកដំណើរការជាផ្លូវការ។ នៅវេលាព្រឹកថ្ងៃទី២២ ខែកក្កដា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិសត្តចិន បានអញ្ជើញទៅដល់ស្ថានីយរថភ្លើ Linzhi ដែលជាចំណតសំខាន់របស់ផ្លូវដែក Sichuan-Xizang ដើម្បីស្វែងយល់អំពីផែនការទូទៅរបស់ផ្លូវដែក Sichuan-Xizang និងស្ថានការណ៍សាងសង់ និងបើកដំណើរការនៃកំណាត់ Lasa-Linzhi ព្រមនិងបានស្តាប់របាយការណ៍ អំពីស្ថានការណ៍ផែនការជំរុញការសាងសង់កំណាត់ Yaan-Linzhi។
លោកបានធ្វើដំណើរតាមរថភ្លើងពិសេស ដើម្បីត្រួតមើលស្ថានកាណ៍សាងសង់ផ្លូវដែក Lasa-Linzhi និងស្រាវជ្រាវអំពីបញ្ហាពាក់ព័ន្ធយ៉ាងស៊ីជម្រៅ។ លោកបានចង្អុលបង្ហាញថា ការគ្រោងផែនការនិងសាងសង់ផ្លូវដែក Sichuan-Xizang គឺជាវិធានការដ៏សំខាន់មួយ សម្រាប់ជំរុញការអភិវឌ្ឍភូមិភាគ Xizang និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន សណ្ឋានដី ភូគព្វសាស្ត្រ និងលក្ខខណ្ឌអាកាសធាតុតាមកំណត់ Yaan-Linzhi មានភាពកាន់តែស្មុគស្មាញជាងមុន ការសាងសង់មានកម្រិតពិបាកក្រែលែង ដូច្នេះ ត្រូវដើតួនាទីសំខាន់នៃការច្នៃប្រឌិតថ្មី ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រកាន់ខ្ជាប់នូវការសាងសង់តាមបែបវិទ្យាសាស្ត្រ សុវត្តិភាព និងបៃតង ដើម្បីសាង់សង់ឱ្យបានល្អនូវគម្រោងនិមិត្តសញ្ញាមួយនេះ ក្នុងដំណើរសម្រេចគោលដៅនៃការតស៊ូ“មួយសតវត្សរ៍ទី២”៕