(គូឡាឡាំពួរ)៖ នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរម៉ាឡេស៊ីបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ ១៥,៥៧៣នាក់ ដែលជាតួលេខខ្ពស់បំផុតសម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន Reuters។
នៅថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ីក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន ១១៤នាក់ទៀតផងដែរ។
សរុបមកវិញ គិតត្រឹមពេលនេះម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 សរុបជាង ៩៨០,៤៩១ករណី ក្នុងនោះស្លាប់ជាង ៧,៧១៨នាក់ និងជាសះស្បើយវិញជាង ៨២៥,៣៨៧នាក់៕