(ប៉េកាំង)៖ ១- ថ្ងៃទី២១ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័ត Xizang ។ នៅថ្ងៃដដែលពេលអញ្ជើញ ទៅដល់ព្រលានយន្តហោះក្រុង Linzhi លោក Xi Jinping ទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់កម្មាភិបាលនិងមហាជនគ្រប់ជនជាតិ របស់ភូមិភាគស្វយ័ត Xizang នៅព្រលានយន្តហោះ។
២- លោក Xi Jinping ប្រធានរដ្ឋចិនតែងយកចិត្តទុកដាក់ចំពោះភូមិភាគស្វយ័ត Xizang ជាប់ជានិច្ច។ នៅខែមិថុនា ឆ្នាំ១៩៩៨ ពេលកាន់មុខតំណែងជា អនុលេខាធិការនៃគណៈកម្មាធិការបក្សប្រចាំខេត្ត Fujian លោក Xi Jinping ធ្លាប់ដឹកនាំក្រុមការងារចូលធ្វើការនៅភូមិភាគស្វយ័ត Xizang ហើយបានរៀបចំ ដោយផ្ទាល់នូវការងារផ្តល់ជំនួយដល់ភូមិភាគស្វយ័ត Xizang នៃខេត្ត Fujian។ នៅខែកក្កដាឆ្នាំ ២០១១ លោក Xi Jinping ធ្វើជាប្រធានគណៈប្រតិភូមជ្ឈិម បក្សកម្មុយនិស្តចិនបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ៦០ឆ្នាំនៃការរំដោះភូមិភាគស្វយ័ត Xizang ដោយសន្តិភាព។
៣-ថ្ងៃទី៩ ខែមីនាឆ្នាំ ២០១៣ ក្នុងអំឡុងពេលមហាសន្និបាតលើកទី១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២ លោក Xi Jinping ប្រធាន រដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សានៃប្រតិភូតំណាងភូមិភាគស្វយ័ត Xizang ជារបាំងការពារសំខាន់ខាងសន្តិសុខជាតិ និងសន្តិសុខអេកូឡូស៊ី របស់ប្រទេសចិន ប្រកបដោយឋានៈសំខាន់ក្នុងផែនការយុទ្ធសាស្ត្រទូទៅរបស់បក្សនិងប្រទេសជាតិ។
៤- ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នៅក្នុងសិក្ខាសាលាលើកទី១ នៃលេខាធិការគណៈកម្មាធិការបក្សប្រចាំស្រុកនៃសាលាមជ្ឈិមបក្សលេខាបក្សប្រចាំស្រុក Shuanghu ភូមិភាគស្វយ័ត Xizang បានឡើងថ្លែងសន្ទរកថា។ បន្ទាប់ពីស្តាប់យល់យ៉ាងយកចិត្តទុកដាក់ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង សំណួរជាង ២០ដងអំពីស្ថានការណ៍ស្រុកShuanghu និងភូមិភាគស្វយ័ត Xizang ក្នុងរយៈពេល៧នាទី។
៥- ឆ្នាំ២០១៥ ការរញ្ជួយដីនៅប្រទេសនេប៉ាល់បានប៉ះពាល់ដល់ភូមិភាគស្វយ័ត Xizang និងតំបន់ជិខាង។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់ អនុសាសន៍សំខាន់អំពីការងារជួយសង្គ្រោះរញ្ជួយដីនៅភូមិភាគស្វយ័ត Xizang ពីរដងក្នុងខែមេសានិងខែឧសភាដោយឡែកពីគ្នាទាមទារឱ្យធ្វើកិច្ចខិតខំ ប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីអនុវត្តការងារជួយសង្គ្រោះគ្រោះរញ្ជួយដី។
៦- ខែមិថុនា ឆ្នាំ២០១៥ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបប្រាស្រ័យជាមួយសម្តេចសង្ឃ Panchen Lama នៅទីស្តីការរដ្ឋ Zhongnanhai។ លោកសង្ឃឹមថាសម្តេចសង្ឃ Panchen Lama អាចមានអារម្មណ៍ដូចនៅផ្ទះ។
៧- ខែសីហា ឆ្នាំ២០១៥ ក្នុងកិច្ចប្រជុំការងារភូមិភាគស្វយ័ត Xizang លើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន លោក Xi Jinping ប្រធានរដ្ឋ ចិនបានអធិប្បាយអំពីគោលនយោបាយគ្រប់គ្រងភូមិភាគស្វយ័ត Xizang របស់បក្ស។ ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំការងារភូមិភាគស្វយ័ត Xizang លើកទី៧ លោក Xi Jinping បានបំពេញបន្ថែមខ្លឹមសារគោលនយោបាយគ្រប់គ្រងភូមិភាគស្វយ័ត Xizang របស់បក្សសក្នុងយុគសម័យថ្មី។
៨- ខែវិច្ឆិកា ឆ្នាំ២០២០ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់អំពីការបើកការដ្ឋានសាងសង់ផ្លូវដែក Sichuang-Xizang ដោយថ្លែងថា ការសាងសង់ផ្លូវដែក Sichuang-Xizang ជាវិធានការសំខាន់ដែលអនុវត្តគោលបយោបាយគ្រប់គ្រងភូមិភាគស្វយ័ត Xizang របស់បក្សកម្មុយនិស្តចិនក្នុងយុគសម័យថ្មី៕