(ប៉េកាំង)៖ ថ្ងៃទី២២ ខែកក្កដា លោក Zeng Yixin អនុប្រធាននៃគណៈកម្មាធិការជាតិសុខាភិបាលចិន បានសង្គត់ធ្ងន់ថា មន្ទីរពិសោធន៍នាំចេញវីរុសគឺ «មិនអាចទៅរួចទេ»។ បន្ទាប់ពីអ្នកជំនាញជាច្រើនធ្វើការវិភាគយ៉ាងស៊ីជម្រៅ បានរកឃើញថា វីរុសកូវីដ១៩ មិនមានស្នាមដាននៃការកែប្រែសិប្បនិម្មិតទាល់តែសោះ។
នៅខែមករា ឆ្នាំ២០២១ ក្រុមអ្នកជំនាញស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ ដែលរួមដោយអ្នកជំនាញនៃអង្គការសុខភាពពិភពលោក និងអ្នកជំនាញចិន បានធ្វើការសិក្សាស្រាវជ្រាវរួមគ្នាក្នុងរយៈពេល២៨ថ្ងៃ នៅប្រទេសចិន។ លោក Zeng Yixin អនុប្រធាននៃគណៈកម្មាធិការជាតិសុខាភិបាលចិនបានថ្លែងថា ប្រទេសចិនគាំទ្រយ៉ាងពេញទំហឹងចំពោះ ការងាររបស់ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក និងបំពេញទាំងស្រុងនូវតម្រូវការនៃដំណើរទស្សនកិច្ច របស់អ្នកជំនាញអង្គការសុខភាពពិភពលោកដោយអនុញ្ញាតឱ្យអ្នកជំនាញអង្គការសុខភាពពិភពលោក ទៅគ្រប់អង្គភាពដែលពួកគេចង់ទៅ និងជួបជាមួយមនុស្សទាំងអស់ដែលពួកគេចង់ជួប។
ទាក់ទិននឹងធ្វើការស៊ើបអង្កេតខាងការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ ដំណាក់កាលទី២ នៅប្រទេសចិន ដែលលើកឡើងដោយអង្គការសុខភាពពិភពលោក លោក Zeng Yixin បានថ្លែងថា នេះមិនគោរពចំណេះដឹងធម្មតា ហើយក៏ល្មើសនឹងវិទ្យាសាស្ត្រផងដែរ។ ប្រទេសចិនមិនអាចទទួលយកផែនការ ការការស្វែងរកប្រភពដើមបែបនេះទេ។
លោកYuan Zhiming ប្រធានមន្ទីរពិសោធន៍សុវត្ថិភាពជីវសាស្ត្រជាតិវូហាន នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានថ្លែងថា ក្នុងនាមជាមន្ទីរពិសោធន៍ដែលមានកម្រិតខ្ពស់បំផុត ខាងសុវត្ថិភាពជីវសាស្ត្រនិងការការពារមន្ទីរពិសោធន៍វូហាន P4 មិនដែលកើតមានការលេចធ្លាយវីរុស និងហេតុការណ៍ឆ្លងជំងឺរបស់បុគ្គលិកណាមួយទេ ចាប់ពីធ្វើដំណើរការជាផ្លូវការ កាលពីឆ្នាំ២០១៨ រៀងមក។
លោកបានសង្កត់ធ្ងន់ថា មុនថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០១៩ វិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសទីក្រុងវ៉ហាន មិនដែលទាក់ទង រក្សាទុក ឬសិក្សាស្រាវជ្រាវអំពីវីរុសកូវីដ១៩នោះទេ។ វិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសទីក្រុងវ៉ហាន មិនដែលបានរចនា ផលិត ឬលេចធ្លាយវីរុសកូវីដ១៩នោះទេ។ រហូតមកដល់បច្ចុប្បន្ននេះ បុគ្គលិកនិងនិស្សិតថ្នាក់អនុបណ្ឌិតនៃ វិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសទីក្រុងវ៉ហានបានរក្សា «ការឆ្លងសូន្យ» នូវវីរុសកូវីដ១៩នេះ៕