(ប៉េកាំង)៖ កាលពីថៃ្ងទី២៣ ខែកក្កដា ធនាគារគំនិតនៃបណ្តាញទូរទស្សន៍អន្តរជាតិចិន CGTN បានចេញផ្សាយ «របាយការណ៍វិភាគអំពីសភាពការណ៍បច្ចុប្បន្ន នៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅលើផ្ទៃអន្តរជាតិ» ទៅកាន់ពិភពលោកទាំងមូល។

របាយការណ៍នេះបានចង្អុលបង្ហាញថា បណ្តាប្រទេសនិងតំបន់នានានៅទូទាំងពិភពលោក បានលេចចេញនិន្នាការអភិវឌ្ឍន៍ដែលមានភាពខុសគ្នាយ៉ាងខ្លាំង ខាងវិស័យសូចនាករគន្លឹះនៃការរីករាលដាលនៃជំងឺឆ្លង ដូចជា ចំនួនករណីឆ្លងជំងឺ ករណីស្លាប់និងចំនួនចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាដើម។ រដ្ឋាភិបាលនៃបណ្តាប្រទេសនានាបានដើរតួនាទី ជាលក្ខណៈសម្រេចក្នុងដំណើរការបង្ការជំងឺឆ្លង ក្នុងចំណោមធ្វើស្ថិតិចំនួន៥ វិស័យនៃការបង្ហាញចេញ ក្នុងការបង្ការការរីករាលដាលនៃជំងឺឆ្លង សូចនាកររបស់អាមេរិកលើ៣ វិស័យមានភាពអន់បំផុតក្នុងចំណោមបណ្តាប្រទេសនានានៅទូទាំងពិភពលោក ។

របាយការណ៍នេះបានបង្ហាញថា នៅទូទាំងពិភពលោកមានប្រទេសចំនួន ៣ ដែលមានករណីឆ្លងជំងឺកូវីដ១៩ សរុបលើសពី ១៥លាននាក់ គឺ អាមេរិក ឥណ្ឌានិងប្រេស៊ីល ប្រទេសចំនួន៣ ដែលមានករណីឆ្លងជំងឺថ្មីច្រើនបំផុតបើគិតតាមត្រីមាសគឺ ឥណ្ឌា ប្រេស៊ីលនិងអាមេរិក ហើយនៅទូទាំងពិភពលោកមានប្រទេសចំនួន៣ ដែលមានករណីស្លាប់សរុបលើសពី ៤០ម៉ឺននាក់ គឺអាមេរិក ប្រេស៊ីលនិងឥណ្ឌាតាមលំដាប់ ។

តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មាន នៅទូទាំងពិភពលោកបានឱ្យដឹងថា ចាប់តាំងពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ មកនៅអាមេរិក បានកើតមានបញ្ហាសង្គមជាច្រើន ដូចជា អសមត្ថភាពក្នុងការអនុវត្តគោលនយោបាយ បង្ការការរីករាលដាលនៃជំងឺឆ្លង ការចែកចាយសម្ភារៈមិនស្មើគ្នា និងការធានាជាមូលដ្ឋានក្នុងសង្គម មានភាពច្របូកច្របល់ជាដើម ។

អាស្រ័យដោយការអនុវត្តមធ្យោបាយគ្រប់គ្រងដ៏រឹងមាំ និងវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដ៏មានប្រសិទ្ធភាព ដូចជា ការហាមមិនឱ្យចូលដែន ការដាក់ឱ្យនៅដាច់ដោយឡែកពីគេ និងការធ្វើចត្តឡីស័កនៅតាមព្រំដែនជាដើម បណ្តាប្រទេសអាស៊ីដែលមានប្រទេសចិន កូរ៉េខាងត្បូង សិង្ហបូរីនិងវៀតណាមជាតំណាង សុទ្ធតែទទួលបានប្រសិទ្ធភាពដ៏ល្អប្រសើរ ក្នុងវិស័យវិនិច្ឆ័យជាក់លាក់ ការស្លាប់ព្រមទាំងការគ្រប់គ្រងជំងឺឆ្លងជាដើម ។

ព្រមពេលជាមួយគ្នានេះ ដោយពឹងផ្អែកលើសមត្ថភាពសិក្សាស្រាវជ្រាវផែ្នកវិទ្យាសាស្ត្ររបស់ខ្លួន ប្រទេសចិនបានសម្រេចបាន នូវការវាយទម្លុះក្នុងវិស័យសិក្សាស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងមុនគេបង្អស់ ហើយបានជំរុញយ៉ាងពេញទំហឹង នូវកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេស។ បច្ចុប្បន្ននេះ បរិមាណចាក់វ៉ាក់សាំងជំងឺកូវីដ១៩ សរុបរបស់ប្រទេសចិនបានលើសពី ១.៤ ពាន់លានដូសដែលបានជាប់ចំណាត់ថ្នាក់ទីមួយ នៅទូទាំងពិភពលោក៕