(ប៉េកាំង)៖ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា លោក Xi Jinping មេដឹកនាំកំពូលបក្សនិងរដ្ឋចិន បានទៅត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវ នៅទីក្រុង Lhasa ភូមិភាគស្វយ័ត Xizang។ លោកបានទៅដល់វិហារ Drepung វិថី Barkhor និង ទីលានវិមាន Potala ដើម្បីពិនិត្យស្វែងយល់ពីការងារសាសនា ជនជាតិ ការអភិរក្សនគរបុរាណ ការអភិរក្សនិងបន្តវេននៃវប្បធម៌ Xizangជាដើម ព្រមទាំងបានសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយមហាជនផង៕