(ប៉េកាំង)៖ ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវអំពីការការពារអេកូឡូស៊ី និងផែនការអភិវឌ្ឍផ្លូវដែក Sichuang-Xizang នៅក្រុង Linzhiថ្ងៃទី ២១ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារ នៅភូមិភាគស្វយ័ត Xizang។ នៅថ្ងៃដដែល ពេលអញ្ជើញទៅដល់ក្រុង Linzhi លោក Xi Jinping ទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់កម្មាភិបាល និងមហាជនគ្រប់ជនជាតិរបស់ភូមិភាគស្វយ័ត Xizang នៅព្រលានយន្តហោះ។ បន្ទប់មក លោកបានអញ្ជើញទៅដល់ស្ពានធំ Nyang ដើម្បីស្វែងយល់ពីស្ថានកាណ៍ការពារ អេកូបរិស្ថានតាមបណ្តោយទន្លេ Brahmaputra និងទន្លេ Nyang។

តំបន់ការពារមុខងារអេកូឡូស៊ីនៃប្រភពទន្លេ Brahmaputra ត្រូវបញ្ចូលក្នុងគម្រោងសាកល្បងលើកទី ២ សម្រាប់សាងសង់ តំបន់ការពារមុខងារអេកូឡូស៊ីជាតិកាលពីឆ្នាំ ២០០១ សរុបមានតំបន់ការពារធម្មជាតិចំនួន ២៤ ផ្ទៃដីសរុបចំនួន ១០៣៥០០ គីឡូម៉ែត្រក្រឡា ហើយមានឧទ្យានដីសើមជាតិចំនួន ១២ ទៀត។

រសៀលថ្ងៃទី ២១ លោក Xi Jinping បានអញ្ជើញទៅកាន់សាលផែនការអភិវឌ្ឍទីក្រុង Linzhi ភូម Gala ឃុំ Linzhi សង្កាត់ Bayi សួន Gongbu ដើម្បីចុះត្រួតពិនិត្យផែនការអភិវឌ្ឍទីក្រុង ការអភិវឌ្ឍនៅជនបទ ការងារកសាងសួនច្បាននៅទីក្រុងជាដើម។

ព្រឹកថ្ងៃទី ២២ ខែកក្កដា លោក Xi Jinping បានអញ្ជើញទៅដល់ស្ថានីយរថភ្លើងក្រុង Linzhi ដើម្បីស្វែងយល់ពីស្ថានការណ៍គ្រោងផែនការជាទូទៅ នៃផ្លូវដែក Sichuang-Xizang និងស្ថានការណ៍កសាងសង់ និងដំណើរការនៃផ្លូវដែកផ្នែកក្រុង Lasa-Linzhi ជាដើម។ បន្ទាប់មក លោក Xi Jinping បានអញ្ជើញជិះរថភ្លើងទៅកាន់ក្រុង Lasa ដើម្បីចុះត្រួតពិនិត្យស្ថានការណ៍កសាងនៃផ្លូវដែក Lasa-Linzhi និងសិក្សាស្រាវជ្រាវបញ្ហាពាក់ព័ន្ធ៕