(ប៉េកាំង)៖ មន្រ្តីក្រសួងពាណិជ្ជកម្មចិនម្នាក់បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនជាង ៦០០លានដូសហើយ ជូនដល់ប្រទេស និងតំបន់ជាង២០០នៅទូទាំងពិភពលោក ដើម្បីគាំទ្រដល់ការប្រយុទ្ធជាសកលប្រឆាំងជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។
ទន្ទឹមគ្នានេះលោក Li Xingqian មន្ត្រីក្រសួងពាណិជ្ជកម្មក៏បានគូសបញ្ជាក់ទៀតថា ប្រទេសចិនបានផ្តល់ជំនួយម៉ាសជាង ៣០០ពាន់លានម៉ាស និងឧបករណ៍ធ្វើតេស្តចំនួន ៤.៨ពាន់លានគ្រឿងដល់ប្រទេសនិងតំបន់នៅទូទាំងពិភពលោកផងដែរ។
លោក Li បានទៀតនិយាយថា ទោះបីមានការរំខានដោយសារជំងឺកូវីដ១៩ ក៏ដោយ ក៏ប្រទេសចិនបានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត និងផលិតផលផ្សេងទៀតទៅកាន់ពិភពលោក ដែលជាការរួមចំណែកដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតជាសកល៕