Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗជាង «១៣,០០០ករណី»បន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយទៀត (Video inside)

22-07-2021 20:37

(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី២២ កក្កដានេះបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ជាង ១៣,០០០ករណីបន្ថែមទៀត ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតទី២ ចាប់តាំងពីមានករណីឆ្លងជំងឺនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅថ្ងៃជាមួយគ្នានេះម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ១៣៤នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់ ៧,៥៧៤នាក់។

សរុបមកវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសម៉ាឡេស៊ីកើនដល់ ៩៦៤,៩១៨ករណី ក្នុងនោះករណីសកម្មមានចំនួន ១៤២,០៥១នាក់៕