(ប៉េកាំង)៖ ថ្ងៃទី២០ ខែកក្កដា លោកស្រី PengLiyuan ភរិយារបស់លោក XiJinping ប្រធានរដ្ឋចិន និងជាប្រេសិតពិសេសជំរុញការអប់រំរបស់កុមារី និងស្ត្រីនៃអង្គការយូណេស្កូបានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូក្នុងវេទិកាការអប់រំនិងកាត់បន្ថយភាពក្រីក្ររបស់ស្ត្រីនៃអង្គការសហប្រតិបត្តិការសៀងហៃតាមការអញ្ជើញ។
លោកស្រី PengLiyuan បានថ្លែងថា ការលុបបំបាត់ភាពក្រីក្រ ស្វែងរកសុភមង្គល ជាឧត្តមគតិរួមរបស់ស្ត្រីគ្រប់រូប។ ការទទួលបានការអប់រំ ចំណេះដឹងនិងជំនាញ ទើបស្ត្រីអាចមានកម្លាំងដើរចេញផុតពីភាពក្រីក្រ។ តាយរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរ ប្រទេសចិនបានទទួលជោគជ័យគ្រប់ជ្រុងជ្រោយ នៃការពុះពារឧបសគ្គក្នុងលុបបំបាត់ភាពក្រីក្រ ស្ត្រីរាប់លាននាក់នៅប្រទេសចិនបានចេញផុតពីភាពក្រីក្រដាច់ខាត។ ចិនធានានូវសិទ្ធិទទួលបានការអប់រំដោយយុត្តធម៌របស់ស្ត្រី តាមវិធានការជាច្រើន ធ្វើឱ្យពួកគេក្លាយទៅជាអ្នកទទួលបានផលប្រយោជន៍ អ្នកចូលរួមនិងអ្នករួមចំណែកនៃការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ។
លោកស្រី Peng Liyuan បន្តទៀតថា ២០ឆ្នាំកន្លងទៅនៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ បងប្អូនស្ត្រីនៃប្រទេសនានាប្រកាន់ខ្ជាប់ “ស្មារតីសៀងហៃ” ផ្លាស់ប្តូរបទពិសោធន៍នៃការអភិវឌ្ឍរបស់ស្ត្រី ជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដើម្បីរួមចំណែកជាកម្លាំងរបស់ខ្លួនដល់កិច្ចសហប្រតិបត្តិការនៃអង្គការសហប្រតិបត្តិការសៀងហៃ៕