(ប៉េកាំង)៖ ថ្ងៃទី ១៩ ខែកក្កដា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន និងលោក Lim Jock Hoi អគ្គលេខាធិការអាស៊ានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាន។
ថ្លែងក្នុងសារលិខិត លោក Wang Yi បានលើកឡើងថា ខ្ញុំរីករាយរួមសហការជាមួយលោក Lim Joke Hoi និងសហការីប្រទេសអាស៊ាននានា ចាត់ទុកខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងភាគីទាំងពីរជាឱកាស អនុវត្តយ៉ាងសកម្មនូវគំនិតឯកភាពដ៏សំខាន់ ដែលថ្នាក់ដឹកនាំបានឈានដល់ទាំងនោះ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក លើកកម្ពស់កម្រិតនៃទំនាក់ទំនងបន្ថែមទៀត ដើម្បីរួមគ្នាបង្កើតអនាគតកាន់តែល្អប្រសើរ សម្រាប់ទំនាក់ទំនងទ្វេភាគី។
លោក Lim Joke Hoi បានរំពឹងទុកក្នុងសារលិខិតពី ការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោក Wang Yi ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ នៅដំណាច់ឆ្នាំបានយ៉ាងល្អ សំដៅជំរុញទំនាក់ទំនងរវាងអាស៊ាននិងចិន បន្តវិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ៕