(ហ្សាកាតា)៖ ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញអ្នកស្លាប់ថ្មីដោយសារកូវីដ១៩ រហូតដល់ ១,៣៣៨នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី១៩ ខែកកក្កដា ឆ្នាំ២០២១។
គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះឥណ្ឌូនេសក៏បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៤,២៥៧ករណីផងដែរ។
សរុបមកវិញ ករណីឆ្លងនៅទូទាំងប្រទេសកើនដល់ ២,៩១១,៧៣៣ករណី ខណៈអ្នកស្លាប់មានចំនួន ៧៤,៩២០នាក់៕