(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន ១៣១ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ការរកឃើញករណីឆ្លងថ្មីៗយ៉ាងច្រើននេះ បាននាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនឡើងដល់ ៣,៤២៥ករណី ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនឡើងដល់ ០៥នាក់៕