(ប៉េកាំង)៖ កាលពីថ្ងៃទី១៦ ខែកក្កដា អ្នកវិទ្យាសាស្ត្រចិន២១រូប និងបញ្ញវន្តអង់គ្លេស១រូប ដែលធ្វើការនៅប្រទេសចិន បានរួមគ្នាចេញផ្សាយអត្ថបទដោយប្រើទ្រឹស្តីវិវត្តន៍ ដែលមានលក្ខណៈតំណាង ដើម្បីបង្ហាញយ៉ាងច្បាស់លាស់ថា ហេតុអ្វីបានជាវីរុស COVID-19 បានត្រឹមតែមានប្រភពដើមពីធម្មជាតិ តែគ្មានលទ្ធភាពបង្កើតឡើងដោយមនុស្សនោះទេ ។
អត្ថបទក្រោមចំណងជើងថា «ប្រភពដើមនៃ SARS-CoV-2៖ ការដេញរកហេតុផលរបស់ អ្នកជួសជុលនាឡិកាដែលខ្វាក់ភ្នែក» ត្រូវបានចុះផ្សាយនៅលើទស្សនាវដ្តីវិទ្យាការឈ្មោះ «វិទ្យាសាស្ត្រចិន៖ វិទ្យាសាស្ត្រជីវិត» នៅថ្ងៃដដែលនោះ។
លោក Wu Zhongyi អ្នកនិពន្ធទី១ បានឧទ្ទេសនាមឱ្យដឹងថា នៅក្នុងទ្រឹស្តីនៃការវិវត្ត មានទស្សនៈមួយដែលត្រូវបានគេទទួលយកយ៉ាងទូលំទូលាយ ពោលគឺការវិវត្តនៃប្រភេទសត្វ មិនមានគោលបំណងពិសេសណាមួយនោះទេ ប្រសិនបើប្រៀបធៀបបធម្មជាតិ ជាអ្នកជួសជុលនាឡិកាម្នាក់ នោះវានឹងគ្រាន់តែជាអ្នកជួសជុលនាឡិកា ដែលខ្វាក់ភ្នែកប៉ុណ្ណោះ។ ប្រភេទសត្វមួយដែលសម្របខ្លួនយ៉ាងល្អឥតខ្ចោះទៅនឹងបរិស្ថាន នឹងមិនអាចត្រូវបានបង្កើតឡើងភ្លាមៗនោះទេ វាត្រូវការប្រមូលការផ្លាស់ប្តូរដ៏តូចតាច ប៉ុន្តែអាចសម្របបានមួយជំហានម្តង ៗ។
លោក Wu Zhongyi បានថ្លែងទៀតថា វីរុស COVID-19 ធ្វើជាវីរុសដែល «ល្អឥតខ្ចោះ» វាមុខជាកើតចេញពីការវិវត្តនៃធម្មជាតិ។ ពីព្រោះសូម្បីតែអ្នកវិទ្យាសាស្ត្រកំពូលៗ ក៏មិនអាចបង្កើតវីរុសម្យ៉ាងដែលសម្របខ្លួនយ៉ាងល្អឥតខ្ចោះទៅនឹងក្រុមមនុស្សដែរ។ យើងសម្គាល់ឃើញថា មុនពេលផ្ទុះជំងឺ COVID-19 វីរុសពាក់ព័ន្ធបានចម្លងទៅវិញទៅមកម្តង ហើយម្តងទៀតលើសត្វព្រៃនិងមនុស្ស ហើយនៅក្នុងដំណើរនេះបានផ្លាស់ប្តូរបន្តិចម្តងៗ ដើម្បីសម្របខ្លួនទៅនឹងរាងកាយមនុស្ស។ ក្នុងដំណើរចម្លងទៅមនុស្ស ជាចុងក្រោយវីរុសនេះបានវិវត្តទៅជា ស្ថានការណ៍សព្វថ្ងៃដែលសម្របខ្លួនបានយ៉ាងខ្លាំង ទៅនឹងការចម្លងពីមនុស្សទៅមនុស្ស៕