(ហ្សឺណេវ)៖ និយតករឱសថរបស់អឺរ៉ុបបាននិយាយនៅថ្ងៃពុធនេះថា វីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពនៅប្រទេសឥណ្ឌា នឹងរ៉ាប់រ៉ង ៩០ភាគរយ នៃចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងសហគមន៍អ៊ឺរ៉ុប នាចុងខែសីហាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី១៤ ខែកក្ដដា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ស្ថានការណ៍កូវីដ១៩ នាពេលបច្ចុប្បន្ននៅជំុវិញពិភពលោក បាននិងកំពុងមើលឃើញការកើនឡើងយ៉ាងខ្លាំង។ មិនថានៅអាស៊ីអាគ្នេយ៍ ឬនៅអ៊ឺរ៉ុបហាក់កំ ពុងប្រឈមនឹងរលកឆ្លងថ្មី នៅចំពោះមុខការឆ្លងរីករាលនៃវីរុសបម្លែងខ្លូនថ្មី Delta៕