(ប៉េកាំង)៖ ថ្ងៃទី១ ខែកក្កដាឆ្នាំនេះ ជាទិវារំលឹកខួបទី១០០នៃការបង្កើតបក្សកុម្មុយនិស្តចិន។ ក្នុងឱកាសទិវាខួបទី១០០នៃការបង្កើតបក្សកុម្មុយនិស្តចិន ជិតចូលមកដល់ កាលពីថ្ងៃទី២៩ ខែមិថុនា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានរៀបចំធ្វើពិធីបំពាក់គ្រឿងឥរិយយស១កក្កដា នៅវិមានសភាប្រជាជនក្រុងប៉េកាំងដើម្បីផ្តល់ កិត្តិយសខ្ពង់ខ្ពស់បំផុតជូនបុគ្គលឆ្នើមក្នុងបក្សកុម្មុយនិស្តចិន។
ក្រៅពីអ្នកទទួលគ្រឿងឥរិយយស១កក្កដាដែលជាសមាជិកបក្សកុម្មុយនិស្តចិនដ៏ឆ្នើមទាំងនេះ បក្សកុម្មុយនិស្តចិននៅមានសមាជិកវ័យជរាជាច្រើន ដែលមានភាពសាមញ្ញតែគួរឱ្យគោរពនិងស្ញប់ស្ញែង។ ជីវភាពរស់នៅរបស់ពួកគេគ្មានភាពឆើតឆាយនោះទេ ប៉ុន្តែពួកគេបានរួមចំណែកកម្លាំងទាំងអស់របស់ខ្លួន ដល់បុព្វហេតុរបស់បក្សក្នុងតួនាទីដ៏សាមញ្ញរបស់ខ្លួន។
កិត្តិយសនៃបក្សកុម្មុយនិស្តចិន ក៏ជារបស់ជនសាមញ្ញទាំងនេះដែរ ហើយក៏ជារបស់សមាជិកបក្សកុម្មុយនិស្តចិនគ្រប់រូបដែលតស៊ូព្យាយាមដើម្បីបក្ស និងរួមចំណែកដើម្បី បក្សផងដែរ។ នៅពេលមុនទិវារំលឹកខួបទី១០០នៃការបង្កើតបក្សកុម្មុយនិស្តចិន មជ្ឈិមបក្សកុម្មុយនិស្តចិនបានផ្តល់រឿងគួរឱ្យភ្ញាក់ផ្អើលដល់សមាជិកបក្សកុម្មុយនិស្តចិន វ័យជរាចំនួនជាង៧លាន១សែននាក់ដែលមានរយៈពេលចូលជាសមាជិកបក្សគម្រប់៥០ឆ្នាំ និងមានភាពឆ្នើមជាប់រហូតមក ពោលគឺបានបំពាក់មេដាយអនុស្សាវរីយ៍ ដើម្បីរំលឹក «ការចូលជាសមាជិកបក្សគម្រប់៥០ឆ្នាំ» ឱ្យពួកគេ។
ក៏ដូចគ្នានឹង «គ្រឿងឥរិយយស១កក្កដា» ដែរ មេដាយអនុស្សាវរីយ៍ដើម្បីរំលឹក «ការចូលជាសមាជិកបក្សគម្រប់៥០ឆ្នាំ» គឺត្រូវបានបំពាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃបក្សកុម្មុយនិស្តចិន នេះជាកិត្តិយសដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយក៏ជាការទទួលស្គាល់របស់មជ្ឈិមបក្សកុម្មុយនិស្តចិនចំពោះសមាជិកបក្សកុម្មុយនិស្ត ចិនវ័យជរាផងដែរ។ ក្នុងរយៈពេល១០០ឆ្នាំកន្លងទៅ បក្សកុម្មុយនិស្តចិនបានបង្កើតរឿងអច្ឆរិយមួយក្នុងប្រវត្តិសាស្ត្រនៃគណបក្សនយោបាយ ពោលគឺបក្សកុម្មុយនិស្តចិន បានប្រែក្លាយពីបក្សដែលមានសមាជិកជាង៥០នាក់នាពេលដំបូងបង្អស់អភិវឌ្ឍន៍ទៅជាបក្សធំដែលមានសមាជិកលើសពី៩០លាននាក់បានក្លាយជាគណបក្ស នយោបាយធំបំផុតមួយលើពិភពលោក។
ក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តចិន សមាជិកបក្សដ៏ច្រើនសន្ធឹកបានរួមចំណែកកម្លាំងកាយចិត្តពេញមួយជីវិតរបស់ខ្លួនដើម្បីកសាងមាតុប្រទេស ហើយសង្គមនិង សេដ្ឋកិច្ចរបស់ចិនក៏បានសម្រេចការអភិវឌ្ឍបែបលោតផ្លោះផងដែរ។ ពីភាពក្រីក្របំផុតនៅរយៈពេលដំបូងនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនដល់ទំហំសេដ្ឋកិច្ច កាន់លំដាប់ថ្នាក់ទីពីរលើទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ ក្រោមការខិតខំប្រឹងប្រែងរួមរបស់សមាជិកបក្សកុម្មុយនិស្តចិនទាំងអស់ ប្រទេសចិនបានលុបបំបាត់ ភាពក្រីក្រដាច់ខាត ដែលបានបង្កើតជាគំរូសម្រាប់កិច្ចការលុបបំបាត់ភាពក្រីក្រសកល បានរួមចំណែកកម្លាំងប្រទេសចិនក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រពិភពលោក រហូតដល់រួមចំណែកកាន់តែសំខាន់ឡើងៗសម្រាប់ស្ថិរភាព សន្តិភាពនិងវិបុលភាពពិភពលោក។
សមិទ្ធផលដែលប្រទេសចិនទទួលបានទាំងនេះគឺមិនអាចឃា្លតពីការតស៊ូព្យាយាមរួមរបស់សមាជិកបក្សកុម្មុយនិស្តចិនចំនួនជាង៩០លាននាក់ដែលមកពីគ្រប់មុខ របរទូទាំងប្រទេសចិននោះទេ។ ការរីកចម្រើននិងការអភិវឌ្ឍនៃបក្សកុម្មុយនិស្តចិន គឺបានបង្កើតឡើងលើមូលដ្ឋាននៃការខិតខំប្រឹងប្រែងរួមរបស់សមាជិកបក្ស រាប់សិបលាននាក់។ មិនថានៅអតីតកាល បច្ចុប្បន្នកាល ឬក៏អនាគតកាលក៏ដោយ សមាជិកបក្សទាំងឡាយនឹងឈរលើជួរមុខនៃការអភិវឌ្ឍយុគសម័យជាប់រហូត ដើម្បីរួមចំណែកតម្លៃរបស់ខ្លួនដល់បក្សនិងរដ្ឋតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន។
សមាជិកបក្សកុម្មុយនិស្តចិនដ៏ច្រើនសន្ធឹកគឺជាកម្លាំងសំខាន់សម្រាប់ឱ្យបក្សកុម្មុយនិស្តចិនទទួលបានជោគជ័យ!