Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃនេះករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅប្រទេសម៉ាឡេស៊ី លោតដល់ ៥ខ្ទង់ជាលើកដំបូង

13-07-2021 21:22

(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារនេះបានរាយការណ៍ពីករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន ១១,០៧៩ករណី ដែលជាការកើនឡើងយ៉ាងខ្លាំងពីកម្រិតខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។

នេះជាលើកទី១ ហើយដែលករណីឆ្លងប្រចាំថ្ងៃសម្រាប់ប្រទេសមួយនេះ បានលោតដល់តួលេខ ៥ខ្ទង់។ ក្នុងច ំណោមករណីថ្មីខាងលើ មានតែអ្នកឆ្លង ២៧នាក់ប៉ុណ្ណោះ ដែលជាករណីនាំចូល។

នៅថ្ងៃជាមួយគ្នានេះ ក្រសួងសុខាភិបាលម៉ាឡេស៊ីក៏បានប្រកាសពីការស្លាប់ ១២៥នាក់ទៀតផងដែរ ដែលមានអាយុចន្លោះពី២៧ ទៅ ៨៦ឆ្នាំ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់ ៦,៣៨៥ នាក់។

សរុបមកវិញ គិតត្រឹមថ្ងៃអង្គារនេះប្រទេសម៉ាឡេស៊ីបានរាយការណ៍ថាមានចំនួន ៨៥៥,៩៤៩ករណី ដែលក្នុងនោះ ៩៦,២៣៦នាក់កំពុងសម្រាកព្យាបាលនៅពេទ្យនៅឡើយ៕