Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌូណេស៊ីរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៦,១៩៧នាក់ និងស្លាប់ ១,០០៧នាក់ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

11-07-2021 19:35

(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣៦,១៩៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ២,៥២៧,២០៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេលដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ១,០០៧នាក់ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ៦៦,៤៦៤នាក់ ខណៈ២,០៨៤,៧២៤នាក់ជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ រដ្ឋធានីហ្សាការតានៅតែរ៉ាប់រង់ចំនួនអ្នកឆ្លងច្រើនជាងគេចំនួន ១៣,១៣៣នាក់ និងខេត្តជ្វាភាគខាងលិច ចំនួន ៦,៧០៤នាក់៕