(ប៉េកាំង)៖ 以史为鉴,可以知兴替 ជាប្រយោគបុរាណនៅរជ្ជកាល Tang មានន័យថា៖ ប្រវត្តិសាស្ត្រជាកញ្ចក់នៃមេរៀន និងបទពិសោធន៍ដែលយើង អាចស្វែងយល់ពីក្រឹតក្រមនៃការអភិវឌ្ឍប្រទេសជាតិ។
以史为鉴,可以知兴替
yǐ shǐ wéi jiàn
kě yǐ zhī xīng tì
【史】ប្រវត្តិសាស្ត្រ
【为】ធ្វើជា
【鉴】កញ្ចក់នៃមេរៀន
អត្ថន័យនៃឃ្លាដើមគឺ៖ ឆ្លុះកញ្ចក់ស្ពាន់អាចសារេខោអាវ និងមួកឱ្យត្រង់ល្អ ឆ្លុះកញ្ចក់នៃប្រវត្តិសាស្ត្រអាចយល់ដឹងពីមេរៀននៃការរីកចម្រើន និងភាពបរាជ័យ មើលអ្នកនៅក្បែរខ្លួន អាចវាយតម្លៃលើខ្លួនឯងបាន។
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ជាខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ មួយរយឆ្នាំកន្លងមក បក្សកុម្មុយនិស្តចិនបានដឹកនាំប្រទេសចិន អភិវឌ្ឍយ៉ាង លឿន និងប្រកបដោយស្ថិរភាពមិនដែលធ្វើឱ្យប្រជាជនចិន និងប្រជាជាតិចិនអស់សង្ឃឹមនោះទេ។ ថ្លែងក្នុងមហាសន្និបាតអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតបក្ស កុម្មុយនិស្តចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានសង្កត់ធ្ងន់ចំនួន៩លើកថា ត្រូវចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដើម្បីកសាងអនាគតថ្មីតាមរយៈប្រវត្តិសាស្ត្រ យើងអាចមើលឃើញច្បាស់ទាំងបច្ចុប្បន្នភាព និងអនាគតអាចដឹងច្បាស់ថាហេតុអ្វីកាលពីមុនយើងដណ្តើមបាន ជ័យជម្នះសម្រាប់ថ្ងៃក្រោយ យើងត្រូវធ្វើយ៉ាងណាទើបអាចបន្តបានជ័យជម្នះទៀត។
រំលឹកពីប្រវត្តិសាស្ត្រអាចបូកសរុបបទពិសោធន៍ដើម្បីជួយបង្កើនទឹកចិត្តក្លាហានដើរឆ្ពោះទៅមុខ។ ពេលបោះជំហានទៅមុខ សូមកុំភ្លេចមាគ៌ាដែលធ្លាប់ឆ្លងកាត់ ទោះដើរដល់អនាគតដ៏ឆ្ងាយវែង និងភ្លឺស្វាងប៉ុនណាក្តី ក៏មិនត្រូវបំភ្លេចទីចាប់ផ្តើមដែរ សូមកុំភ្លេចអតីតកាលដែលបានយើងឆ្លងកាត់កុំភ្លេចថាការចេញដំណើរគឺដើម្បី អ្វីដើម្បីនរណា។ មានតែអ្នកដែលរួមសុខរួមទុក្ខជាមួយប្រវត្តិសាស្ត្រ និងយុគសម័យប៉ុណ្ណោះទេ ទើបអាចកសាងនូវអនាគតដ៏ត្រចះត្រចង់៕