(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨៦,៣៣៤,១១៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,០២៦,៣៦៦នាក់ និងជាសះស្បើយឡើងវិញ ១៧០,៤៦៨,៧០៦នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៦៧៦,៨៩៦នាក់ ស្លាប់ចំនួន ៦២២,២១៣នាក់ និងជាសះស្បើយចំនួន ២៩, ២០៣,៣០៨នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣០,៧៤៣,០១៣នាក់ ស្លាប់ចំនួន ៤០៥,៥២៧នាក់ និងជាសះស្បើយ ២៩,៨៧១, ៨៥០នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៨, ៩៦២,៧៨៦នាក់ ស្លាប់ ៥៣០,៣៤៤នាក់ និងជាសះស្បើយ ១៧,៤២២,៨៥៤នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖