(ប៉េកាំង)៖ កាលពីថ្ងៃទី៦ ខែកក្កដា ប្រធានាធិបតីចិនលោក Xi Jinping និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអំពាវនាវឱ្យគណបក្សនយោបាយនៃបណ្តាប្រទេសនានា ប្រកាន់ខ្ជាប់និងផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិ។
កិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិននិងមេដឹកនាំបក្សពិភពលោក បានធ្វើឡើងនៅថ្ងៃដដែល។ លោក Xi Jinping បានថ្លែងថា ប្រវត្តិសាស្ត្រ វប្បធម៌ របប និងកម្រិតនៃការអភិវឌ្ឍនៃប្រទេសនានា មិនដូចគ្នាទេ ប៉ុន្តែប្រជាជននៃប្រទេសទាំងអស់កំពុងស្វែងរក គុណតម្លៃរួមរបស់មនុស្សជាតិ ពោលគឺសន្តិភាព អភិវឌ្ឍន៍ យុត្តិធម៌ សមភាព ប្រជាធិបតេយ្យនិងសេរីភាព។ គណបក្សនយោបាយគួរតែជា អ្នកផ្តួចផ្តើមនៃគុណតម្លៃរួមមនៃមនុស្សជាតិទាំងមូល គោរពការស្វែងរកផ្លូវអភិវឌ្ឍន៍ នៃការសម្រេចគុណតម្លៃរបស់ប្រជាជននៃប្រទេសទីទៃគ្នា ហើយបង្ហាញប្រាកដប្រជានូវគុណតម្លៃរួមរបស់មនុស្សជាតិ ទៅក្នុងការអនុវត្តសម្រាប់ការសម្រេចផលប្រយោជន៍ របស់ប្រជាជននៃប្រទេសខ្លួន។
លោក Xi Jinping បានថ្លែងបន្តថា ការអភិវឌ្ឍន៍គឺជាសិទ្ធិរបស់ប្រទេសទាំងអស់ នៅលើពិភពលោក មិនមែនជាសិទ្ធិផ្តាច់មុខ របស់ប្រទេសមួយចំនួនតូចនោះទេ។ គណបក្សនយោបាយត្រូវជំរុញប្រទេសនានា ឱ្យពង្រឹងកិច្ចសហប្រតិបត្តិផ្អែកអភិវឌ្ឍ ជំរុញប្រជាជននៃប្រទេសទាំងអស់ ឱ្យចែករំលែកនូវសមិទ្ធផលនៃការអភិវឌ្ឍរួមគ្នា លើកកម្ពស់ភាពយុត្តិធម៌ ប្រសិទ្ធភាព និងភាពស៊ីចង្វាក់គ្នា នៃការអភិវឌ្ឍពិភពលោក និងរួមគ្នាប្រឆាំងនឹងបុគ្គលម្នាក់ ដែលបិទខ្ទប់បច្ចេកវិទ្យា និងរារាំងដល់ការអភិវឌ្ឍ៕