(ប៉េកាំង)៖ នៅក្នុងមហាសន្និបាតអបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតបក្យកុម្មុយនិស្តចិននាថ្ងៃទី១ ខែកក្កដា លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិនបានប្រកាស យ៉ាងម៉ឺងម៉ាត់ថាប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ។ តើសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ មានរបៀបណា? ការឆ្លើយតបគឺស្ថិតនៅត្រង់ការសម្លៀកបំពាក់ ហូបចុក ស្នាក់នៅនិងធ្វើដំណើររបស់ប្រជាជនចិន។
សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរបង្ហាញតាមរយៈធ្វើដំណើរ។ ម៉ោង១០និង៣០នាទី ថ្ងៃទី២៥ ខែមិថុនា រថភ្លើងល្បឿនលឿប្រើប្រាស់ឧស្ម័នអគ្គិសនីដំណើរ នៅខ្ពង់រាប Fuxing មួយគ្រឿងបានបើកចេញពីស្ថានីយរថភ្លើង Lasa ហើយឆ្ពោះទៅក្រុង Linzhi។ នេះបានកត់សម្គាល់ថាផ្លូវដែក Lalin ដែលមានប្រវែងសរុប ៤៣៥ គីឡូម៉ែត្រ និងល្បឿនរចនា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោងបានចាប់ផ្តើមដំណើរការ។ នេះគឺជាផ្លូវដែកឧស្ម័នអគ្គិសនីដំបូងគេនៃខេត្ត Xizang។
ផ្លូវដែក Lalin ស្ថិតនៅក្នុងជ្រលងភ្នំរវាងជួរភ្នំ Kailas Range និងភ្នំហិមពាន្តនៅលើខ្ពង់រាប Qinghai-Xizang ខ្សែផ្លូវជាង៩០ភាគរយមានកម្ពស់លើសពី៣០០០ម៉ែត្រ នីវ៉ូទឹកសមុទ្រ លក្ខខណ្ឌដីនិងភូមិសាស្ត្រ និងភូមិសាស្ត្រមានស្ថនភាពស្មុគស្មាញយ៉ាងខ្លាំង។ ក្នុងនាមជាផ្លូវដែកឧស្ម័នអគ្គិសនីដំបូងគេនៃខេត្ត Xizang ផ្លូវដែក Lalin បានបង្កើតអច្ឆរិយនៃការសាងសង់ផ្លូវដែកខ្ពង់រាបមួយចំនួន ដូចជា៖ ដោះស្រាយបញ្ហាលំបាទនូវបច្ចេកទេសនៃការពង្រឹង និងការពារមូលដ្ឋាននៃផ្លូវដែកនៅតំបន់ខ្ពង់រាប ដោយប្រសិទ្ធិភាព ការប្រើបច្ចេកវិទ្យាសាងសង់ដោយច្នៃប្រឌិតថ្មី សិក្សាស្រាវជ្រាវនិងផលិតសម្ភារៈផ្ទុះដែលសមស្របនឹងភាពខុសគ្នាឆ្ងាយនៃសីតុណ្ហភាព ពុះពារឧបសគ្គ ដោយជោគជ័យនូវបញ្ហាសំណង់នៃផ្លូវរូងក្រោមដីដែលមានសីតុណ្ហភាពខ្ពស់នៅលើពិភពលោក។
BaZhu មានអាយុ៦៨ឆ្នាំមកពីភូមិ Xiuer សង្កាត់ Jedexiu ស្រុក Gongga ទីក្រុងShannan គាត់មានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីឡើងជិះរថភ្លើង Fuxing ដែលមានពណ៌បៃតងដូចនាគធំ។ ជូនកាលគាត់បានក្រឡេកមើលទេសភាពដែលមានល្បឿនលឿននៅបង្អួចខាងក្រៅ ជួនកាលគាត់ប៉ះកៅអីដែលរចនាតាមរចនាសម្ព័ន្ធ តាមរាងកាយរបស់មនុស្ស។
នៅលើផ្លូវកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយមិនអាចបោះបង់ចោលមនុស្សម្នាក់ទេ។ ភូមិជនជាតិ Nanzi Luoba ស្រុក Milin ទីក្រុង Linzhi គឺជាតំបន់ផ្តុំនៃជនជាតិ Luoba។សព្វថ្ងៃនេះ អាកាសយានដ្ឋាននិងផ្លូវដែកបានតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន Luoba ដែលរស់នៅលើភ្នំជ្រៅដែលមាន ប្រជាជនសរុបប្រមាណ ៣៦៨២នាក់ (ឆ្នាំ ២០១០) និងពិភពលោកខាងក្រៅ។ Daji អាយុ ៤៦ ឆ្នាំគឺជាកូនចៅរបស់អ្នកប្រមាញ់នៃជនជាតិ Loba។ លោកបាននិយាយថា ឥឡូវនេះ គមនាគមន៍កាន់តែមានភាពងាយស្រួល ហើយប្រជាជននៃជនជាតិទាំងអស់បានមកទីនេះដើម្បីធ្វើដំណើរ យើងមានទំនាក់ទំនងកាន់តែច្រើនជាមួយ ពិភពខាងក្រៅជាងមុន៕