(ប៉េកាំង)៖ លោកស្រី Zhang Guimei ជាអ្នកទទួលបានគ្រឿងឥស្សរិយយស «១ កក្កដា» ដែលជាកិត្តិយសខ្ពង់ខ្ពស់បំផុតក្នុងបក្សកុម្មុយនិស្តិចន។ ក្នុងនាមជាស្ថាបនិកនៃវិទ្យាល័យនារីរៀនឥតគិតតថ្លៃទី១ នៃប្រទេសចិនគឺ វិទ្យាល័យនារីហួភីង២ឆ្នាំមក លោកស្រី Zhang Guimei បានជួយក្មេងស្រីចំនួន១៨០៤នាក់ឱ្យប្រឡងជាប់សាលវិទ្យាល័យ។ ក្នុងឆ្នាំនេះនឹងមានសិស្សស្រី ១៥០នាក់ទៀតនឹងដើរចេញពីតំបន់ភ្នំ ទៅសិក្សានៅសកលវិទ្យាល័យ។
រឿងរ៉ាវរបស់លោកស្រី Zhang Guimei ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅចិន ហេតុនេះមានប្រព័ន្ធសារព័ត៌មានជាច្រើន បាននាំគ្នាទៅសម្ភាសន៍គាត់។ នៅពេលដែលមានកិច្ចសម្ភាសន៍ច្រើន លោកស្រីនឹងទៅចាក់ថ្នាំនៅមន្ទីរពេទ្យដើម្បីជំនួយកម្លាំង។ គាត់ខិតខំទទួលអ្នកសារព័ត៌មានដោយរាក់ទាក់កក់ក្តៅ ព្រោះថាកេរ្តិ៍ឈ្មោះនឹងនាំមកនូវការយកចិត្តទុកដាក់ និងប្រាក់ឧបត្ថម្ភកាន់តែច្រើនដល់សាលារៀន។
នៅជាន់ទី១ នៃអគារសិក្សានៃវិទ្យាល័យនារីហួងភីង បានបិទឈ្មោះរបស់អ្នកបរិច្ចាគនិងចំនួនថវិកាបរិច្ចាគ រាល់ពេលមានក្មេងស្រីមិនស្តាប់ការប្រៀនប្រដៅ លោកស្រី Zhang Guimei នឹងចង្អុលឈ្មោះអ្នកទាំងនោះ ហើយនិយាយថា «ក្មួយត្រូវខិតខំរៀនសូត្រ ដើម្បីកុំធ្វើឱ្យអ្នកផ្តល់ជំនួយដល់យើងផងគេខកចិត្ត»។ នៅវិទ្យាល័យនារីហួងភីង កូនសិស្សគេងបានតិចណាស់។ នៅវេលាម៉ោង៥និង១៥នាទី រាល់ព្រឹកព្រលឹម លោកស្រី Zhang Guimei នឹងកាន់ពិលចូលបើកភ្លើងតាមជាន់នីមួយៗ នៃអគារសិក្សា៥ជាន់ រួចទៅឈរនៅជាន់ទី២ កាន់មេក្រូហៅកូនសិស្សឱ្យរត់ចូលបន្ទប់រៀន។
ចំណែកឯពេលវេលាហូបបាយ គាត់ក៏បានគិតយ៉ាងម៉ត់ចត់ដែរ ការហូបបាយម្តងចំណាយតែ១០នាទី គឺសមរម្យ។ រាល់ពេលម៉ោងបាយ គាត់នឹងអង្គុយក្នុងកុងទីនរាប់នាទី មួយនាទីអាចដួសម្ហូបឱ្យសិស្ស៣០នាក់ សិស្សទាំងអស់១៥៩នាក់ ប្រើពេល៥នាទី ក៏គ្រប់គ្រាន់ហើយ សិស្សមកចុងក្រោយគេក៏នឹងមានពេល៥នាទី សម្រាប់ហូបបាយ។
ការសិក្សាមួយថ្ងៃនឹងបន្តរហូតដល់វេលាម៉ោងសូន្យ និង២០នាទីយប់អធ្រាត្រទើបបញ្ចប់ គ្រូបង្រៀននឹងនៅកំដរសិស្ស ដើម្បីឆ្លើយសំណួរគ្រប់ពេលវេលា។ បន្ទាប់ពីបិទភ្លើងក្នុងបន្ទប់ស្នាក់នៅ លោកស្រី Zhang Guimei នឹងឈរនៅក្រោមអគារដើរល្បាតសាចុះសាឡើង ដើម្បីត្រួតមើលសកម្មភាពរបស់កូនសិស្ស។ តាមការកំណត់ ទ្វារបន្ទប់ស្នាក់នៅមិនអាចបិទទេ ដូច្នេះបើមានសិស្សនិយាយលេងឬលេងទូរស័ព្ទដៃ លោកស្រីនឹងមើលឃើញទាន់ពេលវេលា។
ការដើរល្បាតទាំងយប់ទាំងថ្ងៃ ជាសភាពភាពប្រក្រតីរបស់លោកស្រី Zhang Guimei។ បើគាត់មើលឃើញសិស្សណាគរសៀវភៅខ្ពស់ ហើយងប់និងឆ្លុះកញ្ចក់ គាត់នឹងច្រានសៀវភៅលើតុទៅលើដី និងវាយកម្ទេចកញ្ចក់តែម្តង។ លោកស្រីគឺជាមនុស្សដែលប្រកាន់ខ្ជាប់ នូវឧត្តមគតិយ៉ាងម៉ឺងម៉ាត់ អ្វីដែលគាត់នឹកគិតគឺចង់តែសម្រេចក្តីសុបិនរបស់ខ្លួន ពោលគឺធ្វើឱ្យក្មេងស្រីក្នុងតំបន់ភ្នំកាន់តែច្រើន មានឱកាសចូលរៀនក្នុងសកលវិទ្យាល័យ ដើម្បីចេញផុតពីភាពក្រីក្រយ៉ាងពិតប្រាកដ ពិតមែនតែមនុស្សជាច្រើន មិនសូវយោគយល់គាត់ក៏ដោយ។
ទោះបើក្នុងរយៈពេលដែលសាលាខ្វះលុយកាក់ច្រើនក្តី ក៏លោកស្រី Zhang Guimei នឹងចំណាយប្រាក់ទៅប្រមូលទិញក្រដាសប្រឡង ពីវិទ្យាល័យនានា ដើម្បីឱ្យសិស្សហាត់ប្រឡង។ អ្នកខ្លះនិយាយថា ធ្វើបែបនេះគឺមិនសមរម្យទេ តែលោកស្រីបែរជានិយាយថា យើងមិនខ្វល់ថាតើសមរម្យឬអត់ទេ យើងចង់ឱ្យតែកូនសិស្សកាន់តែច្រើនឡើងៗ ប្រឡងចូលសាលាល្អ។
អ្នកនាង យាយន់ ជាសិស្សបញ្ចប់ការសិក្សាពីវិទ្យាល័យនារីហួភីងជំនាន់ទីមួយ។ ឥឡូវនេះ អ្នកនាងបានក្លាយជា គ្រូនៃវិទ្យាល័យជនបទមួយ ជីវភាពគ្រួសាររបស់សិស្សក្នុងថ្នាក់ សុទ្ធតែមិនសូវធូរធារប៉ុន្មានទេ។ មានមួយលើក ក្មេងប្រុសម្នាក់បានធ្លាក់ពីគ្រែខាងលើ ធ្វើឱ្យបាក់ឆ្អឹងដៃ។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ អ្នកនាង យាយន់ មើលឃើញ គាត់លេងទូរស័ព្ទដៃក្នុងបន្ទប់រៀន ក្រោយពីការសួរនាំទើបដឹងថា ទូរស័ព្ទដៃនេះគឺសិស្សនោះទៅខ្ចីលុយគេទិញ ពេលនឹកឃើញម្តាយសិស្សនោះ ខំចិញ្ចឹមកូនយ៉ាងលំបាក អ្នកគ្រូ យាយន់ ខឹងសម្បាដល់ចង់វាយសិស្សនោះ។
ក្នុងខណៈពេលនោះ អ្នកនាង យាយន់ ស្រាប់តែយល់ដឹងពីអ្នកគ្រូ Zhang Guimei ដែលមានការទាមទារយ៉ាងម៉ឺងម៉ាត់ចំពោះសិស្ស ព្រោះថាក្រៅពីការទាមទារយ៉ាងម៉ឺងម៉ាត់ គឺគ្មានវិធីសាស្រ្តអ្វីផ្សេងទៀតឡើយ។ ក្មេងស្រីដែលចូលរៀនក្នុងសកលវិទ្យាល័យ មានការផ្លាស់ប្តូរដ៏គួរឱ្យសប្បាយរីករាយ។ លើកយកឧទាហរណ៍មួយ មានក្មេងស្រីម្នាក់ដែលបញ្ចប់ការសិក្សាប៉ុន្មានឆ្នាំមុន ឥឡូវបានក្លាយជាគ្រូពេទ្យ ធ្វើការក្នុងមន្ទីរពេទ្យស្រុកដែលឃ្លាតពីសាលាហួភីង មិនសូវឆ្ងាយប៉ុន្មាន រាល់ខែមានចំណូលពី ៥,០០០ ទៅ ៦,០០០យាន់។ អំឡុងរដូវកាលដាំដំណាំ នាងតែងហៅទូរស័ព្ទទៅប្រាប់ឪពុកម្តាយ ត្រូវដាំដំណាំប្រភេទណា។
ពេលនិយាយដល់សិស្សម្នាក់នេះ លោកស្រី Zhang Guimei ញញឹមដោយពេញចិត្តថា ឥឡូវក្នុងផ្ទះគាត់ ឪពុកម្តាយសុទ្ធតែសា្តប់តាមគាត់។
លោកស្រី Zhang Guimei ធ្លាប់មានគ្រួសារដ៏សុភមង្គល មានប្តីដែលស្រឡាញ់គាត់ខ្លាំង។ តែសោកស្តាយណាស់ ប្តីគាត់បានស្លាប់កាលពីឆ្នាំ១៩៩៥។ កាលនោះគាត់បាក់ទឹកចិត្តខ្លាំង ក៏សុំទៅធ្វើការនៅតំបន់ឆ្ងាយដាច់ស្រយាល។ នៅតំបន់ភ្នំនៃក្រុងលីចាំងខេត្តយូណាន ដែលគាត់មិនធ្លាប់ស្គាល់សោះ គាត់បានរកឃើញថាមានរឿងមិនប្រក្រតីកើតឡើងនៅទីនេះ។ សិស្សក្នុងថ្នាក់រៀនខ្លះនៅរដូវរងានៅតែពាក់ស្បែកជើងរដូវក្តៅ ខ្លះដាក់អង្ករមួយក្តាប់ក្នុងបំពង់ទឹកក្តៅនៅពេលយប់ ដើម្បីទុកជាបាយព្រឹកថ្ងៃបន្ទាប់។ អ្វីដែលកាន់តែនឹកស្មានមិនដល់នោះគឺតែមានសិស្សស្រីឈប់រៀន។ ក្នុងនាមជានាយិកាកិត្តិយសនៃមណ្ឌលសុខុមាលភាពកុមារ នៃស្រុកហួភីង លោកស្រី Zhang Guimei ប្រទះឃើញថាក្នុងចំណោមទារក ដែលត្រូវបានបោះបង់ចោល ភាគច្រើនគឺទារិកា។
ប្រឈមនឹងបញ្ហាទាំងនេះ លោកស្រី Zhang Guimei ចង់ចូលទៅក្នុងតំបន់ភ្នំដោយផ្ទាល់ខ្លួន ដើម្បីស្វែងរកថា តើមានរឿងអ្វីកើតឡើងនៅទីនោះ។ គាត់ដើរតាមផ្លូវភ្នំដ៏បត់បែនជិតមួយថ្ងៃ ទីបំផុតបានរកឃើញក្មេងស្រីដែលបាត់ខ្លួនពីសាលា។ ពេលសួរថាហេតុអ្វីឈប់រៀន ក្មេងស្រីតបថាប៉ាម៉ាក់បានឱ្យនាងភា្ជប់ពាក្យហើយ។ លោកស្រី Zhang Guimei បានយកប្រាក់ខែរបស់ខ្លួន ទៅនិយាយបញ្ចុះបញ្ចូលឪពុកម្តាយរបស់ក្មេងស្រីទាំងយប់ ទីបំផុតបាននាំក្មេងស្រីត្រឡប់ទៅសាលាវិញ។ លោកស្រី Zhang Guimeiតែងតែនិយាយថា នឹងខិតខំសង្គ្រោះក្មេងស្រីឱ្យបានច្រើនតាមលទ្ធភាពរបស់ខ្លួន ព្រោះក្នុងចិត្តគាត់យល់ថា ក្មេងស្រីនៅតំបន់ភ្នំ ការចូលរៀនគឺអាចសង្គ្រោះអាយុជីវិតបាន បើក្មេងស្រីទទួលបានការអប់រំ គាត់អាចផ្លាស់ប្តូរជីវភាពកូនចៅ ៣ជំនាន់បាន បើក្មេងស្រីមានចំណេះដឹង គាត់នឹងមិនបោះចង់ចោលកូនស្រីរបស់ខ្លួនដូចឪពុកម្តាយក្រីក្រគ្មានចំណេះដឹងនោះទេ?
គោលដំណងដើមរបស់លោកស្រី Zhang Guimei គឺដើម្បីដោះស្រាយភាពវិលជុំដ៏អាក្រក់រវាងម្តាយ ដែលគ្មានមានចំណេះដឹង ហើយកូនក៏គ្មានចំណេះដឹង។ រហូតដល់សព្វថ្ងៃនេះ លោកស្រី Zhang Guimei នៅតែរស់នៅតែម្នាក់ឯង ផ្ទះតែមួយគត់របស់គាត់គឺគ្រែខាងក្រោមក្នុងបន្ទប់ស្នាក់នៅរបស់សិស្ស។ គាត់ក្រោកឡើងមុនគេនៅរាល់ព្រឹកព្រលឹម ឡើងលើអគារជាន់នីមួយៗទាំងលំបាក ដោយកាន់បង្កាន់ដៃនៃជណ្តើរ ដើម្បីបណ្តេញឆ្មាព្រៃ ឆ្កៃព្រៃ ឬសត្វប្រចៀវ។ ពីរបីឆ្នាំមុន លោកស្រី Zhang Guimei ចាប់ផ្តើមលើកពីបណ្តាំចុងក្រោយរបស់ខ្លួន។ ក្នុងវ័យ៦៤ឆ្នាំ គាត់មិនគិតពីការចូលនិវត្តន៍ទេ ក្រោយពីការធ្វើការយ៉ាងនឿយហត់អស់ជាច្រើនឆ្នាំ គាត់មានជំងឺប្រចាំកាយរហូតដល់ទៅ ១៧ប្រភេទ ដូចជាជំងឺពុកឆ្អឹង ជំងឺស្ទះសួត ជំងឺសរសៃប្រសាទ cerebellar ជាដើម។
សន្លាក់ដៃនីមួយៗរបស់លោកស្រី Zhang Guimei សុទ្ធតែបានបិទកៅអៀក បើមិនបិទ មិនអាចកម្រើកដៃទេ។ ដៃដែលមិនអាចកម្រើកតាមចិត្តមួយគូនេះ បានតំណាងឱ្យជំងឺពេញខ្លួនរបស់លោកស្រី Zhang Guimei។ នាយប់ថ្ងៃមួយ នៅខែមេសា ឆ្នាំ២០១៨ គាត់ស្រាប់តែឈឺរហូតដល់លែងដឹងខ្លួន ត្រូវបានជួយសង្គ្រោះក្នុងមន្ទីរពេទ្យស្រុក។ ចៅហ្វាយស្រុកបានស្រូតដំណើរ ទៅសួរសុខទុក្ខគាត់ គាត់ចាប់ដៃចៅហ្វាយហើយនិយាយថា ខ្ញុំចង់យកថ្លៃបញ្ចុះសពជាមុន ខ្ញុំចង់មើលឃើញដោយផ្ទាល់ភ្នែក ថាលុយទាំងអស់ សុទ្ធតែប្រើសម្រាប់ការរៀនសូត្ររបស់ក្មេងៗ។
ចំណែកឯបុណ្យសព លោកស្រី Zhang Guimei ថា បូជាទៅបានហើយធាតុបាចនៅកន្លែងណាក៍បាន។ កូនសិស្សសួរថា បើយើងនឹករលឹកអ្នកគ្រូ ទៅរកអ្នកគ្រូនៅណា? គាត់តបថា បើនឹកខ្ញុំនៅកន្លែងណា ខ្ញុំនៅកន្លែងនោះ។ ពាក្យសម្តីរបស់លោកស្រីនាយិកានេះ ពិតជាគួរឱ្យរំភើបរហូតដល់ស្រក់ទឹកភ្នែកមែន។ ពេលហូបបាយយប់នៃវិទ្យាល័យនារីលួភីង គឺម៉ោង៥កន្លះល្ងាច រាល់ពេលនេះ សិស្សហូបបាយយប់ ឯលោកគ្រូអ្នកគ្រូច្រៀងចម្រៀង «កោតសរសើរពីផ្កាអង្គាសីលក្រហម» ក្រោមទង់បក្ស។ បទចម្រៀងនេះជាបទចម្រៀងប្រធានបទនៃល្ខោនអូប៉េរ៉ា «បងស្រីជាំង» ជារឿងរ៉ាវនៃសមាជិកបក្សកុម្មុយនិស្តចិន ដ៏អង់អាចក្លាយហានក្នុងសម័យសង្គ្រាម។ យូរៗទៅ សិស្សទាំងឡាយក៏សុទ្ធតែចេះច្រៀងដែរ។
បងស្រីជាំងជាវីរជនក្នុងចិត្តរបស់លោកស្រី Zhang Guimei គាត់បានយកជាគំរូអប់រំក្មេងស្រីទាំងអស់។ ភាពឯករាជ្យ ខិតខំតស៊ូ និងភាពមុតមាំដែលអ្នកគ្រូអប់រំក្មេងស្រី សុទ្ធតែជាចរិតលក្ខណៈរបស់បងស្រីជាំង។ ក្នុងរដូវក្តៅឆ្នាំ២០១៨ អ្នកចម្រៀងឈ្មោះ ស៊ុន សៀវឡាន បានទៅសម្តែងល្ខោនអូប៉េរ៉ារឿងបងស្រីជាំង នៅវិទ្យាល័យនារីលួភីង ក្រោយពីបញ្ចប់ការសម្តែង អ្នកនាងស៊ុន សៀវឡាន និងលោកស្រី Zhang Guimei បានថតរូបទុកជាអនុស្សាវរីយ៍ ក្នុងទីធា្លសាលារៀន ពេលនោះ លោកស្រី Zhang Guimei បានយកក្បាលនៅផ្អែកលើស្មារបស់ស៊ុន សៀវឡាន។ អ្នកនាងស៊ុន សៀវឡានឈប់នៅស្ងៀម ខណៈនោះ អ្នកនាង ស៊ុន សៀឡាន ជាជំនឿចិត្តរបស់លោកស្រី Zhang Guimei៕