(ប៉េកាំង)៖ ក្នុងមហាសន្និបាតអបអរសាទរខួបទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន កាលពីថ្ងៃទី១ ខែកក្កដា លោក Xi Jinping មេដឹកនាំកំពូលរបស់ចិន បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ប្រទេសចិនបានសម្រេចការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ។ តើជីវភាពធូរធារបង្គួរគឺយ៉ាងដូចម្តេច? ចម្លើយគឺស្ថិតនៅលើការស្លៀកពាក់ ការហូបចុក លំនៅដ្ឋាន និងវិធីធ្វើដំណើររបស់ប្រជាជនចិន។
ជីវភាពធូរធារបង្គួរលើតុអាហារ ពី «ការខ្វះចំណីអាហារ» ដល់ «ម្ហូបច្រើនដូចអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនរៀងរាល់ថ្ងៃ» ពីគោលបំណងដែល «អាចញ៉ាំឆ្អែតនិងញ៉ាំបានឆ្ងាញ់» ដល់តម្រូវការដែល «ញ៉ាំអាហារបៃតង» «ញ៉ាំអ្វីដែលមានអំណោយផលដល់សុខភាព» ប្រជាជនចិនបានចាប់អារម្មណ៍យ៉ាងខ្លាំងពីរូបរាងនៃ «ជីវភាពធូរធារបង្គួរ»។
ដើម្បីដោះស្រាយបញ្ហាហូបចុករបស់ប្រជាជន ដែលមានចំនួន ១ ភាគ ៥ លើពិភពលោក ប្រទេសចិនបានខិតខំប្រឹងប្រែងជាប់រហូតមក។ មួយផ្នែក បានលើកកម្ពស់បរិមាណបង្កបង្កើនផលស្បៀងអាហារ មួយផ្នែកទៀត គឺផ្តួចផ្តើមគំនិតស្តីពីការសន្សំសំចៃស្បៀងអាហារ។
លោក Yuan Longping ដែលត្រូវគេដាក់ងារជា “បិតាស្រូវរបស់ចិន” បានខិតខំប្រឹងប្រែងដាំដុះស្រូវតាមបែបវិទ្យាសាស្ត្រ និងលើកកម្ពស់បរិមាណបង្កបង្កើនផល ដើម្បីធ្វើឱ្យមនុស្សទាំងឡាយមានជីវភាពរស់នៅ ដែលហូរបានឆ្អែតគ្រប់ៗគ្នា៕