(បរទេស)៖ គិតត្រឹមម៉ោង ៦៖១៥នាទីល្ងាច ថ្ងៃសៅរ៍ ទី០៣ ខែកក្កដាឆ្នាំ២០២១នេះ ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២២២ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។
បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៨៣,៩៤៤,៨១៣នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៣,៩៨១,៩៣០បានស្លាប់បាត់បង់ជីវិត និង ១៦៨,៣៥៦,៦៨៨នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០,០០០ករណីឡើងទៅគឺមាន ១៥៨ប្រទេស និងដែនដី ខណៈប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី១១១។
ដើម្បីតាមដានតារាងពិភពលោករបស់ worldometer សូមចុចលីងខាងក្រោមនេះ៖ https://www.worldometers.info/coronavirus/