Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ន នៅបាតសមុទ្រម៉ិចស៊ីកូ មើលទៅគួរឲ្យព្រឺព្រួចបំផុត (Video inside)

03-07-2021 15:52

(ម៉ិចស៊ីកូ-ស៊ីតធី)៖ ក្រុមហ៊ុនប្រេង និងឧស្ម័ន ភីមិច (Pemex) របស់ប្រទេសម៉ិចស៊ីកូបានប្រកាសថា បំពង់បង្ហូរឧស្ម័នរបស់ខ្លួន ដែលស្ថិតក្រោមបាតសមុទ្រ នៅតំបន់ឈូងសមុទ្រមិចស៊ីកូបានបែកធ្លាយ និងបង្កឲ្យមានកំសួលជាអណ្តាតភ្លើងយ៉ាងកញ្ជ្រោល ផុសឡើងមកលើផ្ទៃទឹកសមុទ្រតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអង់គ្លេស Independent នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។

ហេតុការណ៍ខាងលើនេះ ត្រូវបានថតចេញជាខ្សែវីដេអូ និងបង្ហោះតាមបណ្តាញសង្គមនានា ដែលនាំឲ្យមនុស្សម្នាលើពិភពលោក ចាប់អារម្មណ៍ និងរិះគន់ផងដែរ ព្រោះវាបានបំពុលទឹកសមុទ្រ។ យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានណាអាចបញ្ជាក់ថា តើទំហំនៃការខូចខាតនោះ ស្ថិតនៅក្នុងកម្រិតណានៅឡើយទេ។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅមិចស៊ីកូ) ក្រុមហ៊ុន Pemex បានអះអាងថា តំបន់ដែលបានលេចធ្លាយឧស្ម័ននោះមានឈ្មោះថា គូ ម៉ាលូប ហ្សាអាប (Ku-Maloob-Zaap) ស្ថិតក្នុងបាតសមុទ្រ នៃតំបន់ឈូងសមុទ្រមិចស៊ីកូ ហើយរយៈពេលជាង ៥ម៉ោង នាវាបាញ់ទឹក និងទូកសង្គ្រោះនានាបានចេញប្រតិបត្តិការ ដើម្បីពន្លត់អណ្តាតភ្លើង ដែលជះចេញពីក្រោមទឹកនោះបានសម្រេចហើយ ដោយគ្មាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ៕