(ប៉េកាំង)៖ យប់ថ្ងៃទី ២៨ ខែមិថុនា មហោស្រពសិល្បៈ «ដំណើរដ៏មហស្ចារ្យ» ដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន បានប្រារព្ធធ្វើយ៉ាងឱឡារិកនៅកីឡដ្ឋានជាតិក្រុងប៉េកាំង។ នៅវេលាម៉ោង ៨យប់ថ្ងៃទី ១ ខែកក្កដា មហោស្រពសិល្បៈនេះត្រូវបានចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។
មហោស្រពសិល្បៈនេះបានបង្ហាញពីទម្រង់សិល្បៈជាច្រើន គួបផ្សំជាមួយរូបភាពប្រវត្តិសាស្ត្រ ធ្វើឱ្យទស្សនិកជននូវពេលវេលាដ៏រុងរឿង និងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់បក្សកុម្មុយនិស្តចិន ក្នុងរយៈពេលមួយរយឆ្នាំ។
បន្ទាប់ពីទស្សនារួច អ្នកប្រើអ៊ីនធឺណេតចិនបានលើកឡើងថា មហោស្រពសិល្បៈនេះពិតជាអស្ចារ្យមែន ធ្វើឱ្យយើងរំលឹកឡើងវិញនូវដំណើរប្រវត្តិសាស្ត្រ ដ៏មហិមានៃបក្សកុម្មុយនិស្តចិនក្នុងរយៈពេល ១០០ឆ្នាំកន្លងមក «ខ្ញុំមានមោទនភាព ដែលបានកើតនៅក្នុងប្រទេសដ៏អស្ចារ្យបែបនេះ ព្រមទាំងមានគណបក្សដ៏អស្ចារ្យបែបនេះ»៕