(ប៉េកាំង)៖ នៅក្នុងមហាសន្និបាតអបអរខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននៅថ្ងៃទី១ ខែកក្កដា លោក Xi Jinping មេដឹកនាំកំពូកនៃបក្សនិងរដ្ឋចិន បានប្រកាសយ៉ាងឱឡារិកថាប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ។

លោកXi Jinping បានថ្លែងថាតាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់នៃបក្សទាំងមូលនិងប្រជាជនទូទាំងប្រទេស ប្រទេសចិនបានសម្រេចការកសាងសង្គមដែល ប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ បច្ចុប្បន្ន កំពុងតស៊ូព្យាយាមបោះជំហានទៅកាន់គោលដៅសម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយ នូវប្រទេសខ្លាំងខាងសង្គមនិយមទំនើប។ នេះជាមហាកិត្តិយសនៃប្រជាជាតិចិន ប្រជាជនចិននិងបក្សកុម្មុយនិស្តចិន។

តាំងពីកំណែទម្រង់និងបើកទូលាយមក បក្សកុម្មុយនិស្តចិនបានចាត់ចែងជាយុទ្ធសាស្ត្រចំពោះការកសាងសង្គមនិយមទំនើប នៅដើមឆ្នាំ២០២១នេះ ប្រទេសចិនបាន បញ្ចប់ភារកិច្ចដ៏សែនលំបាកដែលលុបបំបាត់ភាពក្រីក្របំផុត ប្រជាជនក្រីក្រនៅជនបទចំនួន ៩៨៩៩ ម៉ឺននាក់ក្រោមខ្សែបន្ទាត់ស្តង់ដារក្រីក្របច្ចុប្បន្នសុទ្ធតែ បានចេញផុតពីភាពក្រីក្រទាំងអស់៕