(ហ្សាកាតា)៖ ឥណ្ឌូណេស៊ីកត់ត្រានូវករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន ២១,៨០៧ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។

នៅថ្ងៃជាមួយគ្នានេះឥណ្ឌូនេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ៤៦៧នាក់ទៀតផងដែរ ខណៈអ្នកជាសះស្បើយ ១០,៨០៧នាក់។

ការកើនឡើងនូវករណីឆ្លង និងស្លាប់នេះត្រូវបានស្តីបន្ទោសទៅលើការធ្វើដំណើរក្នុងកំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាផងដែរ។

សរុបមករិញ ប្រទេសអាស៊ានមូួយនេះមានករណីឆ្លងសរុប ២,១៧៨,២៧២ករណី ក្នុងនោះស្លាប់ ៥៨,៤៩១នាក់ និងជាសះស្បើយ ១,៨៨០,៤១៣នាក់៕