(ប៉េកាំង)៖ ថ្ងៃទី២៩ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថាអ្នកទទួលបាន «គ្រឿងឥស្សរិយយស ១ កក្កដា» បានបង្ហាញពីចរិយាសម្បត្តិដ៏ថ្លៃថ្នូររបស់សមាជិកបក្សកុម្មុយនិស្តចិនដែលមានជំនឿចិត្តយ៉ាងមុតមាំ អនុវត្តតាមកម្មវត្ថុបក្ស តស៊ូនិងលះបង់ខ្លួន បម្រើប្រជាជនយ៉ាងស្មោះត្រង់និងស្អាតស្អំ។

សមាជិកបក្សកុម្មុយនិស្តចិនទាំងមូលត្រូវតម្កល់ជំនឿម៉ាក្សនិយមនិងជំនឿលើសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនជាការបំពេញភារកិច្ចពេញមួយជីវិត
របស់ខ្លួន។ ក្នុងឱកាសខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ពិធីប្រគល់គ្រឿងឥស្សរិយយសនៃ «គ្រឿងឥស្សរិយយស ១ កក្កដា» ដែលជាការផ្តល់កិត្តិយស ខ្ពង់ខ្ពស់បំផុតដល់បុគ្គលឆ្នើមនៃបក្សកុម្មុយនិស្តចិនបានរៀបចំធ្វើនៅក្រុងប៉េកាំង។

លោក Xi Jinping បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសនិងថ្លែងសន្ទរកថា។
លោកបានលើកឡើងថា មួយរយឆ្នាំកន្លងទៅ សមាជិកបក្សកុម្មុយនិស្តចិនមួយជំនាន់ហើយមួយជំនាន់ទៀតបានរួមចំណែក ក្នុងការដណ្តើមបានឯករាជ្យជាតិ និងការរំដោះប្រជាជនព្រមទាំងសម្រេចបាននូវភាពរុងរឿងរបស់ប្រទេសជាតិនិងសុភមង្គលរបស់ប្រជាជន បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ សមាជិកបក្សកុម្មុយនិស្តចិនគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគំនិតមិនបំភ្លេចគោលបំណងដើម៕