(អូស្ត្រាលី)៖ រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលីលោក Greg Hunt បានប្រកាសថា ប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍

។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។

យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាល គិតត្រឹមរសៀលថ្ងៃអង្គារនេះ អូស្ត្រាលីមានករណីឆ្លងកូវីដ១៩ សរុបចំនួន ៣០,៥៦២ករណី ខណៈដែល២៤ម៉ោងចុងក្រោយនេះ បានរាយការណ៍ករណីឆ្លងថ្មីចំនួន ២៥ករណី។

ទីក្រុង នៃរដ្ឋនិងដែនដីចំនួន០៨របស់ប្រទេសនេះ បានចាត់វិធានការបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសនេះ ដោយមានមនុស្សជាង ១០លាននាក់ត្រូវបង្ខំឲ្យស្ថិតនៅតែក្នុងផ្ទះ។

លោក Hunt បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃអង្គារនេះថា «យើងពិតជាស្ថិតក្នុងដំណាក់កាលប្រុងប្រយ័ត្ន និងការឃ្លាំមើលខ្ពស់ជុំវិញបញ្ហានេះ»