(ចូហាន់ណែសប៊ឺក)៖ អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ចាខូប ហ៊្សូម៉ា (Jacob Zuma) ត្រូវបានតុលាការកំពូលផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ១៥ខែ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។
ការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារនេះ ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញបានរកឃើញថា លោក ចាខូប ហ៊្សូម៉ា ពិតជាមានទោសពីបទម៉ាក់ងាយ ចំពោះបទបញ្ជានៃតុលាការធម្មនុញ្ញ ក្នុងការសាកសួរអំពីការប្រព្រឹត្តអំពើពុករលួយ ក្នុងកំលុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតី។
គួរបញ្ជាក់ថា ពេលវេលាកាន់អំណាចរបស់លោក Jacob Zuma ត្រូវបានបញ្ចប់កាលពីឆ្នាំ២០១៨ និងក្រោយមកលោកបានប្រឈម នឹងការចោទប្រកាន់ពីបទពុករលួយ និងលាងលុយកខ្វក់ ប៉ុន្តែអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងរូបនេះ បានច្រានចោលរាល់ការចោទប្រកាន់មកលើរូបលោក ក៏ដូចជាអះអាងផងដែរថា ខ្លួនមិនបានប្រព្រឹត្តទោសកំហុសអ្វីទាំងអស់៕