(ប៉េកាំង)៖ មហោស្រពសិល្បៈ«ដំណើរដ៏មហស្ចារ្យ»ដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន បានប្រារព្ធយ៉ាងឱឡារិកនៅកីឡដ្ឋានជាតិក្រុងប៉េកាំង នាយប់ថ្ងៃទី ២៨ ខែមិថុនា។ ថ្នាក់ដឹកនាំបក្ស និងរដ្ឋមានលោក Xi Jinping ប្រធានរដ្ឋចិននិងលោក Li Keqiang នាយករដ្ឋមន្ត្រីចិនជាដើម បានរួមជាមួយទស្សនិកជនប្រមាណ ២ម៉ឺននាក់ ទស្សនាការសម្តែងដែលរំលឹកពីដំណើរដ៏ត្រចះត្រចង់ និងមហស្ចារ្យរបស់បក្សកុម្មុយនិស្តចិន ដែលបានបង្កើតឡើងអស់រយៈពេល ១០០ឆ្នាំមកនេះ និងរួមគ្នាជូនពរបក្សដ៏មហិមា ឱ្យដឹកនាំប្រជាជនចិនឆ្ពោះទៅរកដំណើរថ្មី និងយុគសម័យថ្មី។
មហោស្រពនេះបានបង្ហាញពីទិដ្ឋភាព ៤ ជំពូកតាមទម្រង់សិល្បៈជាច្រើន ដែលបង្ហាញយ៉ាងរស់រវើកនូវទិដ្ឋភាព ដែលបក្សកុម្មុនិស្តចិនដឹកនាំប្រជាជនចិនធ្វើបដិវត្តន៍ ការស្ថាបនានិងកំណែទម្រង់ក្នុងរយៈពេល ១០០ឆ្នាំ និងបានកោតសរសើរចំពោះសមិទ្ធិផលរបស់បក្ស តាំងពីសមាជលើកទី ១៨ មក ក្រោមការដឹកនាំដ៏មុតមាំរបស់មជ្ឈិមបក្ស ដែលមានលោក Xi Jinping ជាប្រមុខស្នូល របបសង្គមនិយមប្រកបដោយលក្ខណៈប្រទេសចិន បានឈានចូលយុគសម័យថ្មី និងបានបោះជំហានឆ្ពោះទៅរកដំណើរថ្មី នៃការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ៕