(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរីបានបង្កភាពភ្ញាក់ផ្អើលមួយ តាមរយៈការបញ្ចេញផែនការអនុញ្ញាតឱ្យប្រជាជនត្រៀ មខ្លួនរស់នៅជាមួយ COVID-19 ដោយពួកគេអាច ទៅធ្វើការ, ធ្វើដំណើរ និងទៅទីផ្សារដោយមិនចាំបាច់ឆ្លងកាត់ការធ្វើចត្តាឡីស័ក ឬវិធានការបិទខ្ទប់ទៀតឡើយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយគេហទំព័រ Australia news នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។

បើតាមផែនការរបស់រដ្ឋាភិបាលិសង្ហបុរី វាក៏នឹងលែងមានផងដែរការដាក់គោលដៅទប់ស្កាត់ការឆ្លងរាលដាល COVID-19 ឱ្យមកនៅកម្រិតសូន្យ ព្រមទាំងការចេញផ្សាយ តួលេខអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ។ ពោលគឺចាប់ពីពេលនេះតទៅ COVID-19 នឹងត្រូវបានចាត់ទុកដូចជាជំងឺផ្ដាសាយធម្មតា ដែលប្រជាជនសិង្ហបុរីត្រូវរៀនរស់នៅជាមួយ វីរុសមួយនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយសារព័ត៌មាន Straits Times រដ្ឋមន្ត្រីពាណិជ្ជកម្ម, រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសសិង្ហបុរី បានគូសបញ្ជាក់ដូច្នេះថា៖ «ដំណឹងអាក្រក់ នោះគឺ COVID-19 ប្រហែលជានឹងមិនរលាយបាត់ទេ។ រីឯដំណឹងល្អ នោះគឺយើងនឹងត្រូវរស់នៅប្រចាំថ្ងៃធម្មតាជាមួយវីរុស មួយនេះ»

ក៏ប៉ុន្តែ នៅក្រោមផែនការនេះ ការធ្វើតេស្ដរក COVID-19 អាចនឹងតម្រូវឱ្យអនុវត្តសម្រាប់អ្នកដែលចង់ចូលក្នុងអគារការិយាល័យ, ផ្សារទំនើប, សាលារៀន និងកន្លែងមួយ ចំនួនទៀតដែលកំណត់ដោយរដ្ឋាភិបាល។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers សិង្ហបុរីបច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុប ៦២,៥៥៣នាក់ ក្នុងនោះស្លាប់ ៣៦នាក់ និងជាសះស្បើយឡើងវិញ ៦២,១៩៥នាក់៕