(ប៉េកាំង)៖ ក្នុងឱកាសខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនជិតចូលមកដល់ ប្រព័ន្ធសារព័ត៌មានពីអាស៊ី អាហ្វ្រីក និងអាមេរិកឡាទីន បានផ្ញើសារលិខិតជូនចំពោះលោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនិស្តិចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនចំពោះបុគ្គលិកទាំងឡាយនៃអគ្គស្ថានីយ ក៏ដូចជាអ្នកសារព័ត៌មាននិងប្រព័ន្ធសារព័ត៌មាន របស់ប្រទេសចិន។
ប្រធានសមាគមអ្នកសារព័ត៌មានថៃ បានថ្លែងថា «ក្នុងឱកាសខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន សូមជូនពរប្រទេសចិនមានវិបុលភាពនិងវឌ្ឍភាព និងសូមជូនពរប្រជាជនចិនមានសុភមង្កល និងមានសុខភាពល្អមាំមួន! សង្ឃឹមថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលមានលោក Xi Jinping ប្រធានរដ្ឋចិនជាប្រមុខស្នូល ប្រជាជននៃប្រទេសថៃនិងចិន អាចបន្តចំណងមេត្រីភាពគ្រប់ជំនាន់»។
ប្រធានគណៈកម្មាធិការប្រព័ន្ធសារព័ត៌មានកេនយ៉ា បានថ្លែងថា «យើងជាសាក្សីនៃប្រទេសចិនដែលទទួលបាន ការវិវឌ្ឍន៍រីកចម្រើនដ៏ធំធេងលើវិស័យនយោបាយ សង្គមកិច្ចនិងសេដ្ឋកិច្ចជាដើម នៅក្នុងសតវត្សរ៍ចុងក្រោយ ជាពិសេសក្នុង៤០ឆ្នាំកន្លងមក។ ការវីកចម្រើនទាំងនេះពិតជា គួរឱ្យលើកទឹកចិត្ដនិងរំភើបចិត្តយ៉ាងខ្លាំង»។
ប្រធានក្រុមហ៊ុនប្រព័ន្ធសារព័ត៌មានអាមេរិកាំងអាហ្សង់ទីន បានថ្លែងថា «បក្សកុម្មុយនិស្តចិនខិតខំប្រឹងប្រែងជាមួយប្រជាជនចិន និងដឹកនាំប្រទេសចិនទទួលបាន សមិទ្ធិផលអភិវឌ្ឍន៍ដ៏អស្ចារ្យលើ វិស័យជាច្រើនក្នុងដំណើរប្រវត្តិសាស្ត្រ ១០០ឆ្នាំកន្លងទៅ។ ក្រុមហ៊ុនប្រព័ន្ធសារព័ត៌មានអាមេរិកាំងរីករាយ បង្កើនកិច្ចសហប្រតិបត្តិកាជាមួយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីដើរតួនាទីរបស់ខ្លួនក្នុងដំណើរអភិវឌ្ឍន៍សង្គមកិច្ចរបស់ប្រទេសចិន»៕