Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនទើបតែបញ្ចេញរូបភាព និងឃ្លីបវីដេអូថ្មីៗ នៃបេសកកម្មយាន Zhurong នៅលើផ្ទៃភអង្គារ (Video inside)

28-06-2021 15:09

(ប៉េកាំង)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទីភ្នាក់ងារអវកាសចិន CNSA បានបញ្ចេញរូបភាពក៏ដូចជាឃ្លីបវីដេអូថ្មីៗ នៃបេសកកម្មរបស់យាន Zhurong នៅលើផ្ទៃភពអង្គារ (Mars)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមនោះ រួមមានដូចជាវីដេអូបង្ហាញ ទិដ្ឋភាពពេលចុះចតរបស់យាន Zhurong ទៅលើផ្ទៃភពអង្គារ, វីដេអូបង្ហាញពីចុះចេញពីជើងទម្រចុះចតរបស់វា ដែលក្នុងឃ្លីបវីដេអូមួយនេះ មានទាំងសំឡេងផងដែរ។ រីឯវីដេអូ២ទៀត ដែលថតដោយកាមេរ៉ាដែលយាន Zhurong យកទៅដាក់លើដី គឺមួយបង្ហាញឲ្យឃើញយាន Zhurong ចល័តថយក្រោយចេញពីកាមេរ៉ានោះ ទៅរកជើងទម្រ ហើយមួយទៀតបង្ហាញពី វាកំពុងបង្វិលកង់នៅក្បែរជើងទម្រ។ ក្រៅពីនេះ ក៏មានរូបភាពនៃដានកង់ដែលយាន Zhurong បន្សល់ទុកនៅលើផ្ទៃភពអង្គារផងដែរ។

គួរបញ្ជាក់ថា យាន Zhurong បានចុះទៅដល់តំបន់ Utopia Planitia របស់ភពអង្គារ កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅ។ យោងតាមទីភ្នាក់ងារអវកាសចិន វាចល័តបានចម្ងាយសរុប២៣៦ម៉ែត្រនៅទីនោះ និងធ្វើប្រតិបត្តិការបានរយៈពេលជាង៤០ថ្ងៃហើយ ខណៈក្រុមអ្នកវិទ្យាសាស្រ្តចិនរំពឹងថាយាន Zhurong នឹងអាចដំណើរការបានយ៉ាងហោចជិត១០០ថ្ងៃ៕