(ប៉េកាំង)៖ កាលពីថ្ងៃទី ២៥ ខែមិថុនា ប្រទេសចិនបានចេញផ្សាយសៀវភៅសស្តីពី «របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន» ដោយបង្ហាញថា ក្នុងរដ្ឋអំណាចប្រទេសចិន បក្សកុម្មុយនិស្តចិន បក្សប្រជាធិបតេយ្យនានា និងឥស្សរជនមិនចូលរួមបក្សនយោបាយបានសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ នេះជាការរៀបចំចាត់ចែងដ៏សំខាន់នៃរបបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន។
បក្សកុម្មុយនិស្តចិនបាន និងកំពុងប្រកាន់ខ្ជាប់នូវការគោរពរាប់អានគ្នាប្រកបដោយសមភាព ការពិគ្រោះពិភាក្សាបែបប្រជាធិបតេយ្យនិង ធ្វើកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ក៏ដូចជាផ្តល់ការគាំទ្រដល់សមាជិកបក្សប្រជាធិបតេយ្យនិងឥស្សរជនមិនចូលរួមបក្សនយោបាយក្នុងសភាតំណាងប្រជាជន រដ្ឋបាលនិងស្ថាប័នយុត្តិធម៌គ្រប់ជាន់ថ្នាក់ឱ្យដើរតួនាទីរបស់ខ្លួននិងរួមគ្នាជំរុញកិច្ចកសាងរដ្ឋអំណាចនៃប្រទេសជាតិ៕