(ហាណូយ)៖ ប្រទេសវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៣៦៨ករណីបន្ថែមទៀត ក្នុងនោះ០៩ករណីជានាំចូល និង៣៥៩ករណីទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១។
ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ មាន២៤៥នាក់ ត្រូវបានរាយការណ៍ពីភាគខាងត្បូងនៃទីក្រុងហូជីមិញ, ៣៦នាក់នៅខេត្ត Binh Duong ដែលនៅក្បែរនោះ និង២០ករណីនៅភាគខាងជើងខេត្ត Bac Giang។
គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួនពីរនាក់ន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៥,៦៤៣នាក់ ក្នុងនោះស្លាប់៧៦នាក់ និងជាសះស្បើយ ៦,៣១៩នាក់៕