(ប៉េកាំង)៖ កាលពីថ្ងៃទី ២៥ ខែមិថុនា ប្រទេសចិនបានចេញផ្សាយសៀវភៅសស្តីពី «របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន» ដោយបង្ហាញថា ឆ្លងតាមរយៈការអភិវឌ្ឍអស់រយៈពេលជាង ៧០ ឆ្នាំ របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន មានភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានរួមចំណែកពុទ្ធិចិន ក្នុងការអភិវឌ្ឍនយោបាយគណបក្ស លើពិភពលោកនាពេលបច្ចុប្បន្ន ហើយក៏បានក្លាយជារូបមន្តថ្មី នៃអរិយធម៌នយោបាយមនុស្សជាតិផងដែរ។
ប្រទេសចិននឹងបន្តរៀនសូត្រយ៉ាងសកម្ម នូវសមិទ្ធផលដ៏មានតម្លៃ នៃអរិយធម៌នយោបាយមនុស្សជាតិ ប៉ុន្តែមិនធ្វើត្រាប់តាមរូបមន្តរបបគណបក្សនយោបាយ របស់បណ្តាប្រទេសដទៃជាដាច់ខាតនោះទេ ហើយក៏មិនបង្ខំដាក់រូបមន្ត របបគណបក្សនយោបាយរបស់ប្រទេសចិន ទៅលើបណ្តាប្រទេសដទៃទៀតផងដែរ។
សៀវភៅសនេះបានបង្ហាញថា ការអនុវត្តជាក់ស្តែងបានបញ្ជាក់ថា របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន ប្រកបដោយភាពចាំបាច់ក្នុងប្រវតិ្តសាស្ត្រ លក្ខណៈច្នៃប្រឌិតថ្មីដ៏មហិមា ឧត្តមភាពដ៏ធំធេង និងកម្លាំងជីវិតយ៉ាងខ្លាំងក្លា ហើយសមស្របនឹងសភាពការណ៍ជាតិនៃប្រទេសចិន និងតម្រូវការខាងអភិបាលកិច្ចជាតិ ជារបបនយោបាយជាមូលដ្ឋាន ដែលមានអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិ ការស្តារប្រជាជាតិឱ្យមានភាពរុងរឿងថ្កុំថ្កើងឡើងវិញ វឌ្ឍនភាពសង្គម និងការស្វែងរកសុខសុភមង្គលរបស់ប្រជាជន៕