Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨០លាន ៧៦ម៉ឺននាក់ ស្លាប់ជាង ៣លាន ៩១ម៉ឺននាក់ និងជាសះស្បើយជាង ១៦៥លាន ៤១ម៉ឺននាក់! ​(Video inside)

25-06-2021 10:18

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨០,៧៦៥,៧៤២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៩១៥,៩៦២នាក់ និងជាសះស្បើយឡើងវិញ ១៦៥,៤១២,៩២៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៤៦៤,៩៥៦នាក់ ស្លាប់ចំនួន ៦១៨,៦៨៥នាក់ និងជាសះស្បើយចំនួន ២៨, ៨៧១,៩១៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣០, ១៣៣,៤១៧នាក់ ស្លាប់ចំនួន ៣៩៣,៣៣៨នាក់ និងជាសះស្បើយ ២៩,១២០, ៣៤០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៨,២៤៣,៤៨៣នាក់ ស្លាប់ ៥០៩,២៨២នាក់ និងជាសះស្បើយ ១៦,៥១១, ៧០១នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖