(ហ្សាកាតា)៖ ប្រទេសឥណ្ឌូនេស៊ីមើលឃើញនូវការកើនឡើង នៃករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាននៅថ្ងៃព្រហស្បតិ៍ទី ២៤ ខែមិថុនានេះ ដោយមានករណីឆ្លងថ្មីរហូតដល់ ២០,៥៧៤ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅថ្ងៃជាមួយគ្នានេះឥណ្ឌូនេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៥៥នាក់ទៀតផងដែរ។

ការកើនឡើងនូវករណីឆ្លង និងស្លាប់នេះត្រូវបានស្តីបន្ទោសទៅលើការធ្វើដំណើរក្នុងកំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាផងដែរ។

សរុបមកវិញ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកត់ត្រាករណីឆ្លងសរុប ២,០៥៣,៩៩៤ករណី ក្នុងនោះស្លាប់ ៥៥,៩៤៩នាក់ និងជាសះស្បើយ ១,៨២៦,៥០៤នាក់៕